សំណាងហើយ ប៉ះគាត់ចិត្តល្អ ! ប្រុសម្នាក់មិនទាន់គ្រប់អាយុ បើករម៉កទៅប៉ះ ឡានទំនើបរបស់ ម៉ូលីកា ដែលទើបតែទិញ ខូចអស់មួយចំហៀងធំ....
សីហា
-

ភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ មានករណីក្មេងប្រុសម្នាក់ បើករម៉កទៅប៉ះ ឡានទំនើបរបស់ ម៉ូលីកា នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។ ប្រិយមិត្តខ្លះប្រហែលជាស្គាល់ ចែកា ជាអតីតតារាចម្រៀង ហើយសព្វថ្ងៃនេះ​ គាត់កំពុងតែជោគជ័យក្នុងវិស័យលក់ផលិតផលអនឡាញ ក្នុងនោះមាន លក់ឡេ លក់ម្សៅលាបមុខ និងជាច្រើនទៀត។

យោងតាមគណនីហ្វេស៊បុករបស់ កញ្ញា ម៉ូនីកា បង្ហោះសារថា “ខ្ញុំមិនយកសំណងដោយសារខ្ងុំអាណិតក្មេង Mo Likaសូមផ្ដាំទៅបងប្អូនទាំងអស់គ្នា កុំប្រើក្មេងមិនទាន់គ្រប់អាយុជិះម៉ូតូវាស្ដាំចឹងអីព្រោះគាត់ក្មេង ណាស់ បងគ្រាន់តែចុះមកឃើញអូនបងចង់ស្រក់ទឹកភ្នែកជំនួសហើយ នេះបងជិះតិចតិចផង អូនមកវាស្ដាំ ចឹង ចុះបើបងជិះលឿន អូនមានគ្រោះថ្នាក់ខ្លាំងមិចទៅ”។​​​​​​​​​​​​

គួរបញ្ជាក់ផងដែរថា កញ្ញា ម៉ូនីកា ត្រូវបានក្មេងប្រុសដែលជាអ្នកលក់លៀសហាស បើករម៉កទៅប៉ះជាមួយរថយន្តដ៏ទំនើររបស់កញ្ញា ម៉ាក RANGE ROVERតាមដងផ្លូវ ក្មេងប្រុសម្នាក់នេះ ទើបតែធំ មិនទាន់គ្រប់អាយុ បើករ៉ឺម៉ក ខ្វះការប្រុងប្រយត្ន័ មកបុកខ្ទេចទ្វារមួយចំហៀង ៕