កីឡា៖ វិស័យកីឡានៅកម្ពុជាកាន់តែមានសន្ទុះខ្លាំងឡើង ហើយក៏មានយុវជនខ្មែរជាច្រើន បានចូលរួមក្នុងការប្រកួត និងចូលរួមទស្សនា ដើម្បីជាការលើកទឹកចិត្តកីឡាករកម្ពុជា ឲ្យមានទឹកចិត្តក្នុងការប្រកួត ដណ្តើមយកជ័យជំនះ។ ចំពោះបងប្អូនខ្មែរដែលស្នេហាវិស័យកីឡា រាល់ការប្រកួតម្តង ពួកគាត់តែងតែទៅលើកទឹកចិត្តដល់កីឡាករ ព្រមជាមួយនឹងសំលេងហោរកញ្ជ្រៀវផងដែរ។ ជាមួយគ្នានោះផងដែរ បងប្អូនជាច្រើន ប្រាកដជាបានស្គាល់គ្រូបង្វឹក លោក ហុងដា ដែលគាត់បានចំណាយពេលវេលា មកធ្វើការហ្វឹកហាត់ កីឡាករកម្ពុជាឲ្យមានសមត្ថភាព ដើម្បីឈានទៅប្រកួតក្នុងលំដាប់អន្តរជាតិ។
ដោយឡែកកាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ក៏មានការប្រកួតរវាងកីឡាករអ៊ីរ៉ង់ និងកីឡាករកម្ពុជា គឺមិនសូវជាល្អទាល់តែសោះ ដោយសារតែកម្រិតសមត្ថភាពនិងកាយសម្បទាខុសគ្នាខ្លាំងពេក។ បេីគិតពីលទ្ធផលត្រឹមតង់ទី១ក្រុមកម្ពុជា០ក្រុមអ៊ីរ៉ង់៧នាំមុខកម្ពុជា នៅទឹកដីប្រទេសអ៊ីរ៉ង់។
ទោះនាំមុខកម្ពុជាច្រើនយ៉ាងណា ក៏ក្រុមម្ចាស់ផ្ទះ អ៊ីរ៉ង់ នៅតែបន្តស្វែងរងកគ្រាប់បាល់ រហូតដល់ទៅ១៤គ្រាប់។ ជាលទ្ធផល កម្ពុជា ចាញ់ម្ចាស់ផ្ទះ អ៊ីរ៉ង់ មិញនេះដោយលទ្ធផល ១៤-០ នៃវគ្គជម្រុះក្នុងពូល C ពានរង្វាន់ FIFA World Cup 2022។
ជាមួយគ្នានោះផងដែរ លោក ផែង វណ្ណៈ បានលើកឡើងថា "ទោះបីកម្ពុជាចាញ់អ៉ីរ៉ង់រហូតដល់ទៅ ១៤-០ ក៏ដោយ ក៏ខ្ញុំនៅតែគាំទ្រគោព្រៃកម្ពុជា ។ ចាញ់ឈ្នះជារឿងធម្មតា យេីងត្រូវបន្តហ្វឹកហាត់ថែមទៀតដេីម្បីអនាគតកម្ពុជា "៕
សូមទស្សនាវិដេអូនៅខាងក្រោមនេះ៖
ប្រភព៖ ផែង វណ្ណៈ