ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីយប់មិញនេះ កម្ពុជាបានធ្វើការប្រកួតជាមួយនិងអ៊ីរ៉ង់ ជាលទ្ធផលកម្ពុជាចាញ់ អ៊ីរ៉ង់ រហូតដល់ទៅ ១៤-០ ក្នុងការប្រកួតជម្រុះពានរង្វាន់ FIFA World Cup 2022 ។ ក្នុងការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមកីឡាករទាំងអស់បានខិតខំប្រឹងប្រែងរៀងៗខ្លួន តែទោះជាយ៉ាងសមត្ថភាពយើងនៅមានកម្រិត មិនអាចឈ្នះនៅថ្ងៃនេះ តែថ្ងៃក្រោយយើងនិងឈ្នះ បើយើងសាមគ្គី កុំបំបាក់ទឹកចិត្តគ្នានោះ។
ជាក់ស្តែងម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chanraksmey Thy គាត់នៅតែប្រកាន់គោលជំហរ និងជឿជាក់លើកម្ពុជាយើង ដូចជាជឿជាក់លោកគ្រូបង្វឹក និងក្រុមកីឡាករទាំងអស់ ថា ថ្ងៃណាមួយយើងនឹងទទួលបានជោគជ័យ។ ម្ចាស់គណនីហ្វេសប៊ុក បានបង្ហោះសារថា "ទឹកចិត្តនៅតែស្រលាញ់ជម្រើសជាតិខ្ញុំ ??? I love you Cambodia ⚽️ ???សង្ឃឹមមកលេងដីយើងវិញ យើងនឹងល្អជាងនេះទៅចុះ ???ហឹម {14•0} ឡើងចង់យំ?
អីរ៉ង់មានចំណាត់ថ្នាក់លេខ1នៅfifa rankingប្រចាំទ្វីបអាសុី កីឡាករក៏ល្អៗឯគ្រូបង្វឹកវិញមិនបាច់និយាយ......
មកដឹងប្រវត្តិ Marc Wilmots បុរសវ័យ 50ឆ្នាំ បានកាន់តំណែងក្នុងជម្រើសជាតិបែលហ្សិកជាង4ឆ្នាំក្នុងនោះដឹកនាំក្រុមបានចំនួន 50ប្រកួត ធ្លាប់ជួយបែលហ្សិកកាន់ចំណាត់ថ្នាក់ លេខ1ពិភពលោកនៅឆ្នាំ2016 តែគាត់ត្រូវបានបណ្តេញចេញនៅឆ្នាំ2016ក្រោយចប់ពានរង្វាន់ទ្វីបអឺរ៉ុបបន្ទាប់ពីចាញ់ជម្រើសជាតិវេល 3ទល់នឹង1 លោកធ្វើជាគ្រូជំនួយជម្រើសជាតិបែលហ្សិក3ឆ្នាំ មុនពេលឡើងជាគ្រូធំ4ឆ្នាំ ពីឆ្នាំ2012 ដល់2016។ ស្នាដៃរបស់លោក គឺនាំក្រុមបែលហ្សិកឡើងដល់វគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ World Cup 2014 នៅប្រទេសប្រេស៊ីល និងឆ្លងផុតវគ្គសន្សំពិន្ទុ Euro 2016 ផងដែរ។ បុរសវ័យ50ឆ្នាំនេះ ក៏បានជាប់ឈ្មោះជាគ្រូបង្វឹកបែលហ្សិកល្អប្រចាំឆ្នាំ Belgian Coach of the Year 2ឆ្នាំដែរ 2013និង2014។
Wilmots គឺជាអតីតកីឡាករជម្រើសជាតិបែលហ្សិកលេងក្នុងតួនាទីជា ខ្សែបម្រើប្រយុទ្ធ ក្នុងនោះបង្ហាញខ្លួនឲ្យក្រុមដែលមានរហស្សនាមថា Red Devils បាន70ប្រកួត ស៊ុតបញ្ចូលទីបាន 28គ្រាប់ រួមទាំងធ្លាប់ឈ្នះពាន European Super Cup ជាមួយជម្រើសជាតិបានម្តងកាលពីឆ្នាំ 1988៕
ប្រភព៖ Chanraksmey Thy