បងប្អូនដែលធ្វើដំណើរកាត់មុខសាលាខេត្តក្រចេះ សូមមេត្តាប្រុងប្រយ័ត្ន...សូមកុំធ្វើដំណើរឆ្លងកាត់ផ្លូវមុខសាលាខេត្ត បានបាក់ស្រុតកាន់តែច្រើនហើយ...
ស៊ីហៀង
-

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩​នេះ មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ខ្ញុំស្រឡាញ់ខេត្តក្រចេះ គាត់បានបង្ហោះរូបភាព ច្រាំងទន្លេនៅមុខសាលាខេត្តក្រចេះ បានបាក់ស្រុតកាន់តែច្រើនហើយ​ ដូចនេះសូមបងប្អូនកុំធ្វើដំណើរតាមផ្លូវនោះ សូមមានការប្រុង​​ប្រយ័ត្ន ចំពោះការធ្វើដំណើរផង។ 

បើយោងតាមគណនីហ្វេសប៊ុកខាងលើបានរៀបរាប់ថា "សេចក្តីប្រកាសព័ត៌មាន! សូមស៊ែរបន្តប្រាប់អ្នកខេត្តក្រចេះ និងអ្នកធ្វើដំណើរផង។ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ច្រាំងទន្លេនៅមុខសាលាខេត្តក្រចេះ បានបាក់ស្រុតកាន់តែច្រើនហើយ ដូច្នេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្ន និងសូមកុំធ្វើដំណើរឆ្លងកាត់ផ្លូវមុខសាលាខេត្ត។

មានបងប្អូនជាច្រើនបានបង្ហាញក្តីបារម្ភចំពោះការបាក់ស្រុតនេះ ហើយក៏មានបងប្អូនគាត់បានបញ្ចេញមតិថា "បេីនៅខេត្តកណ្ដាលក៏បាក់ដែរតែបាក់ធ្ងន់ធ្ងរជាងគឺផ្ទះប្រជាជនតែម្ដង​ ផ្ទះ​អ្នកញ៉ុមផ្ទាល់ក៏ជិតដល់ដែរ​ ប្រឹងបូមខ្សាច់ទៅ​ កុំគិតពីគេគិតតែពីប្រយោជន៍ខ្លួនឯងតែម្ដង???"។ និងមានបងប្អូនខ្លះទៀតថា​"នាងខ្ញុំសូមមានមតិតិចតួចផងចុះការបាក់ច្រាំងទន្លេមិនទាក់ទងនឹងការបូមខ្សាច់ទេវាជាធម្មជាតិតាំងបុរាណកាលមកម្ល៉េះគឺបាក់ម្ខាងដុះម្ខាងពីព្រោះនាងខ្ញុំបានសួរចាស់ៗដែលគាត់ធ្លាប់នៅមាត់ទន្លេគាត់និយាយដូច្នេះ"៕

ប្រភព៖ ខ្ញុំស្រឡាញ់ខេត្តក្រចេះ