សំរាម សំរាម...តាខ្មៅម្សិលមិញ សប្បាយកប់ តែកុំមើល ក្រោយពីសប្បាយរួច គឺបែបនេះ...
ស៊ីហៀង
-

បងប្អូនប្រាកដជាបានស្គាល់វត្តមានរបស់ប្អូនប្រុស សាន ដារ៉ាវីត រួចមកហើយ ដែលប្អូនប្រុសជាបុគ្គលម្នាក់​ យ៉ាងសំខាន់ នៅក្នុងផ្តួចផ្តើម ការប្រមូលសំរាម នៅបឹងត្របែក ឲ្យមានសោភ័ណភាពស្អាត ហើយនិងមិនមានក្លិនស្អុយដូចមុន ព្រមទាំងបានបង្ហាញពីការរួបរួមកំលាំងគ្នានោះពួកគាត់យើងធ្វើបានសម្រេច គ្រាន់តែពេលខ្លះត្រូវចំណាយពេលយូរបន្តិចតែប៉ុណ្ណោះ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ ក្រុមកីឡាករ ប្រណាំងអ៊ុំទូក ដែលនិងប្រារព្ធនាពេលខាងមុខ នេះបានធ្វើការហ្វឹកហាត់ ដើម្បីដណ្តើមយកជ័យជំនះ ក្នុងការប្រកួត ។ ទន្ទឹមការអ៊ុំទូកនោះផងដែរ គេសង្កេតឃើញថា មានបងប្អូនជាច្រើន បានអញ្ជើញចូលរួម ដើម្បីអបអរសាទរ ព្រមជាមួយសំលេងហោរកញ្ជ្រៀវ លើកទឹកចិត្ត ដល់ក្រុមកីឡាករ ទាំងអស់ឲ្យមានកំលាំងចិត្តនៅក្នុងប្រកួតផងនោះ។ អ្វីដែលគួរឲ្យកត់សំគាល់ គឺសំរាម សំរាម ពេញកន្លែង ក្រោយពីបងប្អូនត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ ។ សំរាមដែលនៅពេញកន្លែងអង្គុយរបស់បងប្អូនពិតជាធ្វើឲ្យ មនុស្សមួយចំនួនតូចគាត់អស់សង្ឃឹមយ៉ាងខ្លាំង ពេលបានឃើញបងប្អូនខ្មែរយើង ធ្វើដល់ថ្នាក់នេះ ព្រោះថាពេលទិញយកមកញុាំ ធ្ងន់ តែពេលញុាំអស់មិនខ្ចីយកដៃទៅវិញខ្ចប់បោះចោលក្នុងធុងសំរាមវិញនោះ ។

ភ្លាមនោះលោក សាន ដារ៉ាវីត បានបង្ហោះថា "តាខ្មៅយើងម្សិលមិញហ្នឹង !! ថ្ងៃនេះត្រូវតែស្អាត !!" ។ នេះគឺរឿងមួយដ៏គួរខ្មាស់អៀនបំផុត ព្រោះថាខ្លួនជាញុាំហើយទុកសំរាមចោលគ្មានការទទួលខុសត្រូវ និងយកចិត្តទុកដាក់អ្វីបន្តិច ធ្វើចរឹកដូចកូនក្មេង  ញុាំកន្លែងណា​ចោលនៅកន្លែងនោះ​។ យ៉ាងណាក៏គួរតែអាណិតដល់ លោកពូអ្នកមីង ដែលគាត់ជាសំអាតផងអស់លោក គាត់ក៏មានការនឿយហត់ គាត់ក៏មានធុញខ្លាំងណាស់ដែរ ពេលបានឃើញទិដ្ឋភាពបែបនេះ៕

ប្រភព៖​យុវជនសំរាម