ពុទ្ធោអើយ...លោកយាយអាយុ៧៧ឆ្នាំម្នាក់ បានធ្លាក់ពីលើ ឧទ្ធម្ភាគ ស្លាប់បាត់បង់ជីវិត ខណៈពេលក្រុមជួយសង្រ្គោះបានព្យាយាមជួយជនរងគ្រោះ ដោយសារព្យុះទីហ្វុងហាហ្គីប៊ី...មានវិដេអូ
ស៊ីហៀង
-

ជប៉ុន៖  ប្រទេសជប៉ុន ដែលទទួលរងគ្រោះថ្នាក់ពីព្យុះទីហ្វុងហាហ្គីប៊ី (Hagibis) ដែលបានបំផ្លាញផ្ទះសំបែង និងបំផ្លាញទ្រព្យសម្បត្តិជាច្រើន ព្រមទាំងបានឆក់យកជីវិតមនុស្សជាច្រើននាក់ ។ ហេតុការណ៍ដ៏គ្រោះថ្នាក់នេះ បានធ្វើឲ្យមហាជនក៏ដូចជា បងប្អូនខ្មែរយើង បានសម្តែងការអាណិត និងចូលរួមរំលែកទុក្ខ ចំពោះគ្រោះធម្មជាតិដ៏អាក្រក់មួយនេះ​។ 

បើយោងតាមប្រភព SokaVideos បានបង្ហោះវិដេអូ ពីសកម្មភាពរបស់ស្រ្តីចំណាស់ម្នាក់ អាយុ៧៧ឆ្នាំ បានធ្លាក់ពីលើឧទ្ធម្ភាគ ខណៈពេលដែលក្រុមសង្គ្រោះព្យាយាមជួយសង្រ្គោះ ។ ស្រ្តីនោះបានស្លាប់បាត់បង់ជីវិត នៅពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រុមជួយសង្គ្រោះបានខំប្រឹងប្រែង ដើម្បីជួយជនរងគ្រោះទាំងអស់ដែលស្ថិតនៅក្នុងស្ថានភាពគ្រោះទឹកជំនន់។ 

ស្រ្តីចំណាស់នោះមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។ យ៉ាងណាមិញក្រោយពីបានឃើញស្ថានភាពបែបនេះ បងប្អូនប្រជាជនខ្មែរមានតែសូមជួយរំលែកទុក្ខ​ ព្រមទាំងបួងសួងដល់ ជនគ្រោះរងដោយសារទឹកព្យុះដល់អាក្រក់នោះ សូមឲ្យពួកគាត់រួចផុតពីគ្រោះថ្នាក់ និងសូមឲ្យរឿងអាក្រក់ទាំងនោះកន្លងផុតទៅផងដែរ៕ 

សូមទស្សនាវិដេអូនៅខាងក្រោមនេះ៖


ប្រភព៖ SokaVideos