ចរឹកថោកទាប...យករូបគេដាក់ហើយ នៅសរសេរបង្ហោះ ធ្វើឲ្យម្ចាស់រូបគេខូចកេរ្តិ៍ឈ្មោះទៀត...មានវិដេអូ
ស៊ីហៀង
-

ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ ក្រុមកីឡាករបាល់ទាត់កម្ពុជា បានធ្វើដំណើរទៅប្រកួត ជាមួយអ៉ឺរ៉ង់ នៅក្នុង FIFA World Cup 2022 ជាលទ្ធផល កម្ពុជាចាញ់ អ៉ឺរ៉ង់ រហូតដល់ទៅ១៤-០ ។ ភ្លាមៗនោះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា K'Ýàà ZéXx គាត់បានបង្ហោះសារ បង្ហាញពីការមិនពេញចិត្តជាមួយម្ចាស់លោកគ្រូបង្វឹកលោក ហុង ដា​ដោយបានសរសេរថា "ពួកខ្ញុំមិនចង់បានបុរសម្នាក់នេះនៅបង្វឹកជម្រើសជាតិទេ គ្រូម្នាក់នេះលក់មុខកម្ពុជាខ្លាំងណាស់ ចាញ់ដល់14? គ្រូគួរតែបណ្តេញចេញ មិនអញ្ចឹងទេបាល់ខ្មែរមិនរីកចារើនឡើយ ពួកយើងមិនត្រូវការលោកម្នាក់និងទេ ??"។

បន្ទាប់ពីការធ្វើមិនទាន់បានប៉ុន្មានផង ស្រាប់តែម្ចាស់រូបពិត ដែលមានឈ្មោះថា Zeīī Rä គាត់បានប្រាប់ខាង សារព័ត៏មានខ្មែរញ៉ូរយើងថា នេះមិនមែនជា គណនីហ្វេសប៊ុករបស់គាត់នោះទេ គឺគេលួចយករូបនាងទៅដាក់ មានថា ជាគណនី FAKE ដែលម្ចាស់គណនីហ្វេសប៊ុក K'Ýàà ZéXx គាត់បានយករូបគេមកដាក់ ហើយសរសេរជាសារ ដើម្បីឲ្យបងប្អូនមានការស្អប់ ទៅលើរូបនាងតែប៉ុណ្ណោះ ហើយម្ចាស់រូបក៏បានប្រាប់ថា នាងមិនដឹងថា​ អ្នកលួចរូបនាងទៅដាក់ក្នុង profile នោះ គេមានបំណងអ្វីនោះទេ។

ដោយឡែកម្ចាស់រូបគាត់បានធ្វើការបង្ហោះសារថា ?ចរឹកល្អណាស់នាងយករូបគេដាក់លើរហ្វេសប៊ុកខ្លួនឯងអោយគេជេរឯងគ្រប់គ្នាទាំងដែលឯងមិនដែលស្គាល់វាផងហើយយាយថាសុទ្ធតាវាស្គាល់ឯង?មិនដឹងថាវាចង់មិចទេពេលឯងឆាតទៅសួរបែរជាប្លុកឯងចោលដល់ពេលប្តីឯងឆាតទៅរីផ្លាយឡើងលឿន???"។

យ៉ាងណាមិញ ម្ចាស់រូបក៏បានបង្ហោះសារថា​ សូមបងប្អូនកុំមានការយល់ច្រឡំអី នាងខ្ញុំមិនបានសរសេរ ដែលម្ចាស់គណនីហ្វេសប៊ុក K'Ýàà ZéXx គាត់បានលើកឡើងនោះទេ គឺគេលួចរូបភាពពីហ្វេសប៊ុករបស់នាងខ្ញុំ ហើយប្រើពាក្យសំដីមិនគួរគប្បី លើបណ្តាញសង្គម ហ្វេសប៊ុក ដែលជាហេតុធ្វើឲ្យ បងប្អូនមានការស្អប់ដល់រូបនាង ទាំងដែលនាងខ្ញុំមិនបានដឹងអ្វីទាំងអស់៕

មាវិដេអូ៖


ប្រភព៖ Zeīī Rä