ផ្ទុះការរិះគន់ពេញបណ្តាញសង្គមហ្វេសប៊ុក...អ្នកណាថាឡានពេទ្យ ឬ ឡានពន្លត់អគ្គីភ័យមានអទិភាពគឺខុសហើយ មានតែឡានអ្នកធំទេ ដែល...មានវិដេអូ
ស៊ីហៀង
-

កាលពីពេលថ្មីៗនេះ គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Cambodia Traffic TV បានបង្ហោះវិដេអូ ដ៏ហួសចិត្តមួយដែល ធ្វើឲ្យអ្នកលេងបណ្តាញសង្គមមានការរិះគន់ជាខ្លាំង ក្រោយពីមានសមត្ថកិច្ចបាន ធ្វើការឃាត់ឡានពេទ្យ ដើម្បីឲ្យក្បួនដង្ហើរអ្នកធំចេញទៅមុននោះ។ គ្រាន់តែបានឃើញសកម្មភាពមួយនេះ មានបងប្អូនជាច្រើនមានការមិនពេញចិត្តជាខ្លាំង ព្រោះនេះគឺជាជីវិតរបស់មនុស្ស ចុះហើសិនជាអ្នកវិញ តើអ្នកខឹងទេ?

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា Cambodia Traffic TV គាត់បានបង្ហោះសារកាលពីថ្ងៃម្សិលមិញថា "អ្នកទាំងអស់គ្នាមានលឺដូចខ្ញុំទេ !!

ប៉ូលីសចរាចរណ៍ ៖ (ឃាត់ឡានពេទ្យនុងសិន)

ប៉េអឹម ៖ ( មកម៉េចកើត ប៉ែនៗស្អី ) (ហា...បោយដៃអី ឃាត់សិនទៅអត់ទេ)

អ្នកបើកឡានពេទ្យបោយដៃធ្វើសញ្ញាសុំទៅបន្ទាន់ បើតាម PM គាត់និយាយ នៅតែមិនអោយគ្នាទៅទៀត បើមិនធ្ងន់ធ្ងរគាត់មិនសុំទៅមុនទេ ហើយអោយឡានពេទ្យបិតសឺរ៉ែនទៀត ។ចុះបើអ្នកជំងឺដាច់ខ្យល់ដោយសារចាំក្បួនទៅអស់ តើនរណាជាអ្នកខុស!!"។

ភ្លាមនោះក៏មានបងប្អូនជាច្រើន បានចូលរួមបញ្ចេញមតិថា "ក្នុងច្បាប់ចរាចរណ៍ផ្លូវគោគ រថយន្តពន្លត់អគ្គីភ័យទៅមុន បន្ទាប់មក រថយន្តសង្រ្គោះបន្ទាន់ ឫ ឡានពេទ្យ ហើយបន្ទាប់មកទៀតទើបក្បួនរថយន្តគណះរដ្ឋត្តិភូ តែនេះបែរជាឃាត់រថយន្តសង្រ្គោះបន្ទាន់ទៅវិញ ហើយអោយរថយន្តក្បួនគណះរដ្ឋត្តិភូ ទៅមុនទៅវិញ អត់យល់ទេ( រិះគន់ក្នុងន័យកែរលំអរទេ )កាលណាដែលធ្វើចឹងប៉ះពាល់ដល់គណះរដ្ឋត្តិភូដែលគាត់នៅក្នុងឡានទាំងមិនដឹងរឿងអ្វីសោះ" និងមានអ្នកខ្លះទៀតថា​"តិចគេថា ឈឺពត់ទៅ ព្រោះចង់ទៅមុន! អត់យល់ដែរមិនដឹងអ្នកណា គួរទៅមុនទេ! តែបើតាមឃើញរាល់ថ្ងៃ អាណាធំ អានឹងទៅមុនហើយ"៕

មានវិដេអូ៖


ប្រភព៖ Cambodia Traffic TV