ដំណឹងល្អ...សេចក្ដីប្រកាសជ្រើសរើសនិស្សិតយោធា សម្រាប់បងប្អូនដែលចង់ចូលបម្រើកងទ័ព...
ស៊ីហៀង
-

កាលពីថ្ងៃទី១៧​ ខែតុលា ឆ្នាំ២០១៩​ នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់ កងទ័ពកម្ពុជា បានជូនដំណឹងដ៏បេក្ខជន បេក្ខនារី ដែលមានបំណងចង់ក្លាយជាទាហានបានមកដល់ហើយ ។ កងទ័ពកម្ពុជា បានជូនសេចក្តីដំណឹងដល់ប្អូនៗសម្រាប់សិស្សដែរទេីបនិងប្រឡងជាប់ឆ្នាំនេះ​ ដេីម្បីទទួលបានពាក្យសុំប្រឡង​ ចូលក្របខ័ណ្ឌ​ កងយោធពលខេមរភូមិន្ទ​។

នៅក្នុងគណនីហ្វេសប៊ុក របស់កងកម្លាំងប្រដាប់ អាវុធ បានបង្ហោះសារថា "ប្អូនៗដែលស្រលាញ់ចង់ក្លាយជានាយទាហាន បានទៅយកពាក្យប្រលងហើយឬនៅ?

សូមជម្រាបជូនដល់​ បេក្ខជន​បេក្ខនារី​ទាំងអស់​ ឲ្យ​បានជ្រាថា​ ៖​សម្រាប់សិស្សដែរទេីបនិងប្រឡងជាប់ឆ្នាំនេះ​ ដេីម្បីទទួលបានពាក្យសុំប្រឡង​ ចូលក្របខ័ណ្ឌ​ កងយោធពលខេមរភូមិន្ទ​

_បេក្ខជន​ទាំងពីភេទ​ ដែលមិនទាន់បានដក​ សញ្ញាបត្រ​បណ្ដោះអាសន្ន​បាន​ ត្រូវភ្ជាប់មកជាមួយ​ កាតសិស្ស​ ឬស​ អត្តសញ្ញាណប័ណ្ណ​ ។

_សម្រាប់បេក្ខជនទាំងពីភេទ​ ដែលមានសញ្ញាបត្របណ្ដោះអាសន្នរួចហេីយនោះ​ ពេលសុំពាក្យ​ គ្រាន់តែភ្ជាប់មកជាមួយ​ សញ្ញាបត្រ​ បណ្ដោះអាសន្ន​ រួចជាការស្រេច។

នៅលើហ្វេសប៊ុករបស់កងទ័ពកម្ពុជា បានបន្ថែមទៀតថា "សេចក្ដីប្រកាសជ្រើសរើសនិស្សិតយោធា សម្រាប់បងប្អូនដែលចង់ចូលបម្រើកងទ័ព អាចទៅយក ពាក្យសុំចុះឈ្មោះប្រឡង ចាប់ពីថ្ងៃទី១៩ ខែ កញ្ញា ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យការពារជាតិ រាជធានីភ្នំពេញ និងនៅទីបញ្ជាការយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង យោធភូមិភាគទី២ ខេត្តកំពង់ចាម យោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ យោធភូមិភាគទី៤ ខេត្តសៀមរាប យោធភូមិភាគទី៥ ខេត្តបាត់ដំបង"។

អាស្រ័យហេតុនេះ សូមបងប្អូនដែលមានបំណងចង់ក្លាយជាទាហានដ៏ក្លាហានដើម្បីការពារទឹកដី សូមមកដាក់ពាក្យ ធ្វើជាទាហានទាំងអស់គ្នា៕

ប្រភព៖ កងទ័ពកម្ពុជា