ផ្ទុះពេញបណ្តាញហ្វេសប៊ុក...ចៅអធិការវត្តលួចឆាន់ស្រីម្តងបីនាក់ លួចទៅសឹកស្ងាត់ៗ ហើយនឹងត្រៀមបួសវិញ ក្រោយពីរឿងនេះស្ងាត់ទៅ...មានវិដេអូ
ស៊ីហៀង
-

កាលពីពេលកន្លងមក​ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Hok Nave បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ បែកធ្លាយទៀតហើយញាតិញោមអើយសា ហាវពេកសឹងតែមិនហ៊ានផុស អាចោរថង់យាម ឆានស្រីម្ដងបីនាក់ អោយស្រីថតប្រដាប់ភេទអោយមើល ផ្ញើលុយអោយស្រី ញ៉ែស្រី បង្ខំស្រី សម្ដីផ្អែម ហើយនៅមានស្រីច្រើននាក់ទៀត ដែលមិនទាន់បានផុស។

ក្រោយពីផ្ទុះពេញបណ្តាញសង្គមហ្វេសប៊ុករួមមក ស្រាប់តែកាលពីយប់ថ្ងៃម្សិលមិញនេះ ម្នាក់គណនីហ្វេសប៊ុកដដែលបានបង្ហោះវិដេអូ ពីការលួចសឹកស្ងាត់ៗមិនឲ្យញាតិញោម ពុទ្ធបរិស័ទបានដឹង ដោយមានតែព្រះសង្ឃមួយអង្គដែលសឹកជូន ។ ម្ចាស់គណនីហ្វេសប៊ុករូបនោះបានបន្តថា "ក្រោយពីបែកធ្លាយរឿងឆាន់ស្រីម្ដងបីនាក់ ល្បីមួយស្រុកខ្មែរ ឥលូវវារត់ទៅសឹកស្ងាត់ៗ ហើយបងប្អូន។ ហើយវាបានបោះពាក្យសម្ដីថា ពួកអ្នករិះគន់វារឿងមានស្រីម្ដងបីនាក់ គឺជាពិស(ជាមនុស្សចង្រៃ) ឥលូវវាបាននិយាយជាមួយគ្នាវារួចហើយ ជាមេគុណ ថាចាំស្ងាត់រឿងវាទៅបួសនៅវត្តព្រែកជីក ខេត្តកោះកុងវិញម្ដង។ ចាំមើលថា ក្រសួងធម្មការនិងសាសនាដោះស្រាយយ៉ាងណា លើអាចោរថងយាម ដែលត្រៀមចាំបួសវិញមួយក្បាលនេះ។

សូមទស្សនាវិដេអូទាំងអស់គ្នា៖

ប្រភព៖ Hok Nave