កាន់តែអាណិត! ស្តាប់ការបកស្រាយ បងប្រុសធាក់កង់លក់ពោតស្ងោរ ត្រូវសន្តិសុខកោះពេជ្រម្នាក់ ចាប់យកពោតរបស់គាត់ទៅទាំងអស់ ទម្រាំបានមកវិញ...(មានវីដេអូ)
សីហា
-

ប្រិយមិត្តបានជ្រាបខ្លះហើយថា យោងតាមប្រភពគណនីហ្វេសបុកមួយមានឈ្មោះ វី រះ បានធ្វេីការបង្ហោះរឿងរ៉ាវគួរអោយអាណិតអាសូរជាខ្លាំងដោយបុរសក្រីក្រធាក់កង់លក់ពោតស្ងោរត្រូវបានសន្តិសុខនៅក្នុងកោះពេជ្យបានចាប់យកពោតស្ងោររបស់គាត់ទៅបាត់ ខណះបុរសរូបនេះសុំអង្វរលេីកលេងទោសអោយគាត់ម្ដង​ តែមិនអាចកែប្រែកាលៈទេសៈបានក៏ត្រូវសន្តិសុខយកទៅហេីយគាត់ក៏ធាក់កង់ត្រលប់ទៅផ្ទះតែម្ដង៕ ខាងក្រោមនេះជាការសរសេររៀបរាប់របស់ម្ចាស់គណនីដោយបានអោយដឹងថា

“ខ្មែរដូចគ្នាទេអីក៏អាក្រក់ម្លេះ?អាណិតគាត់ណាស់?លក់ពោតស្ងោរតិចតួចដើម្បីចិញ្ចឹមគ្រួសារ?ឥលូវត្រូវសន្តិសុខកោះពេជ្រចាប់យកទៅបាត់ទៀត។គាត់បានលើកដៃសំពះសំទោសដែរ គាត់ថាបងសំុម្ដងទៅគាត់នឹងបណ្ដើរកង់ចេញ តែសន្តិសុខនៅតែមិនព្រមហើយសន្តិសុខលើកពោតស្ងោរដាក់ឡើងម៉ូតូជិះចេញទៅហើយគាត់ក៏ជិះកង់ចេញទៅតាមក្រោយបាត់ទៅដែរបើរមានបងប្អូនណាលក់ដូរនៅកោះពេជ្រសូមប្រយ្នត័ផង“។

ក្រោយពីលិចឮដំណឹងនេះ ក្រុមការងារTVFB ក៏បានចុះទៅសាកសួរអំពីព័ត៌មានលំអិត ដើម្បីចង់ដឹងថា តើជាការពិតទេដែរ សន្តិសុខកោះពេជ្រម្នាក់ ចាប់យកពោតរបស់គាត់ទាំងអស់? នេះជាការដកស្រង់ទាំងស្រុងរបស់TVFB  “ ពេលនេះខ្ញុំបានមកជួបបងប្រុសដែលធាក់ កង់លក់ពោតស្ងោរ ត្រូវសន្តិសុខកោះពេជ្រម្នាក់ ចាប់យកពោតរបស់គាត់ទាំងអស់ ដោយឃើញអាណិតពេក បងប្រុសម្នាក់ឈ្មោះ វីរៈ បានធ្វើការបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកត្រូវបានចែកចាយយ៉ាងច្រើន និងសម្ដែងការមិនពេញចិត្តចំពោះទង្វើដល់អាក្រក់មើលមួយនេះ ហេតុអីដល់ថ្នាក់ចាប់យករបស់គាត់អស់បែបនេះ ?”៕


សូមទស្សនាវីដេអូខាងក្រោម៖