ការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC សម្រេចយកថ្ងៃទី២៧ តុលា ដើម្បីធ្វើការប្រគល់ពានរង្វាន់ Metfone Cambodian League 2019 និងបំពាក់មេដាយដល់ក្លិបព្រះខ័នរាជស្វាយរៀង នាកីឡដ្ឋានខេត្តស្វាយរៀង ដែលជាការប្រគល់ពាននៅកីឡដ្ឋានផ្សេងពីពហុកីឡដ្ឋានជាតិលើកដំបូងបង្អស់ ក្នុងប្រវត្តិពានរង្វាន់មួយនេះ ដែលមានទឹកប្រាក់យ៉ាងច្រើនរហូតដល់ 60លានរៀល ស្មើនឹង 15000ដុល្លារអាមេរិក។
គួរបញ្ជាក់ផងដែរថា ការប្រកូតផ្តាច់ព្រាត់ គឺ ព្រះខ័នរាជស្វាយរៀងទទួលបាន៦គ្រាប់ VS អាស៊ីអឺរ៉ុបទទួលបាន ១គ្រាប់ប៉ុណ្នោះ នៅកីឡដ្ឋានខេត្តស្វាយរៀង។ ជាមួយគ្នានេះដែរ វាជាលើកទី១ក្នុងប្រវត្តិសាស្ត្រលីគកំពូលកម្ពុជា ដែលបានរៀបចំពិធីប្រគល់ពាន មុនរដូវកាលប្រកួតបញ្ចប់ជាផ្លូវការ។
នេះជាលើកទី១សម្រាប់ព្រះខ័នរាជស្វាយរៀង ក្នុងរយៈពេល៦ឆ្នាំចុងក្រោយ ដែលបានគ្រងជើងឯក Metfone Cambodian League ជាថ្មី។ គិតចាប់ពីពានរង្វាន់លីគកំពូលកម្ពុជាបង្កើតឡើងមក ព្រះខ័នរាជ ធ្លាប់គ្រងជើងឯកតែមួយលើកគត់នៅឆ្នាំ២០១៣ និងធ្លាប់ជាប់ជាជើងឯករង កាលពីឆ្នាំ២០១០ និង២០១៧កន្លងទៅ៕
ក្នុងនោះដែរ នេះជាតារាទឹកប្រាក់ដែលក្លឹបក្នុងប្រទេសនីមួយៗទទួលបាន៖
-ក្លឹបព្រះខ័នរាជស្វាយរៀង ជើងឯកលីគកំពូលកម្ពុជា 2019 ប្រាក់រង្វាន់ 15000$
-ក្លឹប Lao Toyota FC ជើងឯកលីគកំពូលឡាវ 2019 ប្រាក់រង្វាន់ 34000$
-ក្លឹប Hanoi T&T ជើងឯកលីគកំពូលវៀតណាម 2019 ប្រាក់រង្វាន់ 100000$
-ក្លឹប Chiang Rai United ជើងឯកលីគកំពូលថៃ 2019 ប្រាក់រង្វាន់ 330000$