រឿងតារាឈ្លោះគ្នា មានអ្នកស៊ែររាប់ម៉ឺនដង ចាំមើលរឿងរបស់លោកយាយកំសត់នេះវិញមានអ្នកជួយស៊ែរអត់...បើមិនអាណិតគាត់ទេ កុំសន្យាខ្យល់ជាជួយគាត់ថា ចុងក្រោយក៏...មានវិដេអូ
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Huy Ou Dom បានបង្ហោះសារវិដេអូពីជីវិតរបស់លោកយាយកំសត់ម្នាក់ ដែលគាត់រស់នៅខេត្តកំពង់ចាម ស្ថិតនៅក្នុងស្ថានភាពពីការ ហើយមិនអាចធ្វើអ្វីបាន​ ក៏មានបងប្អូនអ្នកស្រុក គាត់បានធ្វើការបង្ហោះ ដើម្បីជំនួយពីសប្បុរសជន គ្រប់ទីកន្លែង ក្នុងការជួយដល់លោកយាយកំសត់ម្នាក់នេះ ឲ្យគាត់បានរស់នៅស្រួលដូចគេ ដូចឯង ទោះបីមិនមានអ្វីច្រើន សម្រាប់ការហូបចុក តែសូមត្រឹមតែមានមានស្បៀងខ្លះ ព្រោះថាគាត់មិនអាចរកអ្វីបាននោះទេ។

កាលពីលើកមុន លោក Huy Ou Dom ធ្លាប់បានបង្ហោះសារស្វែងរកជំនួនម្តងហើយ តែមិនសូវមានបងប្អូនជួយចែករំលែក និងជួយដល់លោកទាល់តែសោះ នេះគឺជាការបង្ហោះសារជាលើកទីពីរ សម្រាប់ការស្វែងរកសប្បុរសឲ្យជួយដល់លោកយាយ។ លោកបានបង្ហោះសារថា "តើអ្នកគិតថាយករឿងចឹងមកលេងសើចរឺ?អាសូរលោកយាយណាស់..ខ្ញុំខំជួយបង្ហោះរកសប្បុរសធម៍ដើម្បីជួយលោកយាយ..មានជនមិនស្គាល់មុខខលមកខ្ញុំសួរនាំហើយថាជួយលោកយាយ..ខ្ញុំខំប្រាប់ទៅលោកយាយថាមានគេជួយហើយ..លោកយាយលឺដូច្នេះសប្បាយចិត្តណាស់តែចុងក្រោយបែជាស្ងាត់ឈឹងខលក៏ចុចបិទ.. ខ្ញុំនឹងជួយលោកយាយនូវថវិការខ្លះ..ទោះមិនច្រើនក៏មិនលេងដូចដូចបុគ្គលមួយចំនួនដែរ?"។សូមមេត្តាបងប្អូនធ្វើបុណ្យដាក់ទានដល់លោកយាយផង គាត់គ្នានកូនចៅទេ..រាល់ថ្ងៃកំពុងមានជំងឺខ្វះខាតទាំងអាហារនឹងលុយកាក់សំរាប់ព្យាបាល? គាត់នៅភូមិអង់ ស្រុកស្រីសន្ទរ ខេត្តកំពង់ចាម បងប្អូនដែលមានចិត្តមេត្តាសូមទាក់ទងមកលេខខ្ញុំបាទហ៊ុយឧត្តមផ្ទាល់ 078478757 ; 015302802"៕

មានវិដេអូ៖


ប្រភពៈ Huy Ou Dom