ទ្រាំលែងបានទៀតហើយ...លោក យុទ្ធ ឋានៈ តួប្រុសនៅក្នុងបទចម្រៀង សង្សាក៏ផិត មិត្តក៏ក្បត់ ថា គាត់មិនបានបង្ខំតួស្រីនោះ ហើយក៏ជាការ...
ស៊ីហៀង
-

ភ្នំពេញ៖ នៅមុននេះបន្តិចនៅលើបណ្តាញសង្គមរបស់លោក យុទ្ធ ឋានៈ ដែលជាតួប្រុសនៅក្នុង MV ស្រើប ស្រាលរបស់ផលិតកម្ម P production ក្រោយការដឹកនាំរបស់ម្ចាស់ផលិកកម្ម។ ក្រោយពេលបែកធ្លាយវិដេអូឃ្លីប នោះ តួស្រី បានធ្វើបទសំភាសន៍ជាមួយនឹងលោក អុឹម ជីវ៉ា ដោយតួស្រីបានប្រាប់ថា ការថត MV នៅក្នុងឃ្លីបវិដេអូនោះ គឺខាងប្រុសជាអ្នកលួចថត ហើយយកទៅបង្ហោះដោយមិនមានការអនុញ្ញាតពីរូបនាងឡើយ។

នៅក្នុងហ្វេសប៊ុករបស់លោក យុទ្ធ ឋានៈ បានបង្ហោះសារថា "ជំរាបសួរបងប្អូន​​​​​ ល្ងាចនេះខ្ញុំបាទ យុទ្ធ ឋានៈ នឹងផ្តល់ការបទសម្ភាសន៍​​ជាមួយបងប្រុស​ អុឹម ជីវ៉ា ពីរឿងការចោទប្រកាន់ស្តីពីកញ្ញា Rost ពីរឿងវិដេអូក្លីបក្នុង MVរបស់ផលិតកម្ម P production ​ដែលខ្ញុំសម្តែងជាមួយនឹងកញ្ញា​ហើយកញ្ញាថាខ្ញុំបង្ខំគាត់ថតឈុតស្រើប ស្រាល​( លើស​ )

រឿងកន្លងមកខ្ញុំបាទ មិនចង់តបតព្រោះខ្ញុំចង់ទុកកិត្តិយសអោយគាត់ជាមនុស្សស្រី តែម្តងហើយម្តងទៀតគាត់ផ្តល់បទសម្ភាសន៍វាយប្រហាមកខាងខ្ញុំទាំងស្រុងថាខ្ញុំបង្ខំគាត់ តែតាមការពិតខ្ញុំសម្តែងទៅតាមអ្វីដែលអ្នកដឹកនាំអោយសម្តែងតែប៉ុណ្ណោះ​​​ ហើយក៏មានការយល់ព្រមពីខាងតួស្រីផងដែរ​។

ដូច្នោះសូមបងប្អូនរង់ចាំទស្សនានៃការផ្តល់បទសម្ភាសន៍របស់ខ្ញុំបាទ​​ ហើយខ្ញុំក៏មានវិដេអូក្លីបខ្លីនៃការសម្តែងឈុតនោះបញ្ជាក់ពីលើបន្ថែមដើម្បីអោយបងប្អូនមើល​​ហើយនឹងឈប់យល់ច្រលំមកលើរូបខ្ញុំបាទ , សូមអរគុណ ៕

ប្រភព៖ យុទ្ធ ឋានៈ