ជាតិណាស់ ! ពិតទេ ប្អូនស្រីម្នាក់ប្រាប់ថា គេចិញ្ចឹមងាវដោយយកឈាមជាប់នឹងសំឡីហើយ អោយងាវ បុឺត ដើម្បីចិញ្ចឹមសរីរាង្គ
ស៊ីហៀង
-

ហ្វេសប៊ុក ៖ មានការភ្ញាក់ផ្អើលមួយបានកើតលើងនៅលើបណ្តាញសង្គមដោយសារតែរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញពីងាវដែលគេចិញ្ចឹមហើយគេយកសំលីអនាម័យរបស់មនុស្សស្រីដែលប្រឡាក់ឈាម.រដូវយកមកបោះចូលក្នុងអាងចិញ្ចឹមនោះដើម្បីឲ្យសត្វងាវទាំងនោះជញ្ជក់យកឈាមនោះដើម្បីចិញ្ចឹមសេរីរាង្គរបស់វា។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា អធិរាជ្យត្រកូល លី បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ ទីបំផុត ខ្ញុំជួបផ្ទាល់ភ្នែក ហើយ ងាវ ចិញ្ចឹម ដោយ យកឈាម ដាក់ នឹង សំឡី ហើយ អោយងាវ បុឺត ចិញ្ចឹមសរីរាង្គ ??? កុំសួរ ថា បាន ឈាម មកពីណា គិត វិភាគ តាម ការគួ ????.ក្អួតចង់ដាច់ពោះវៀន???......សូមពុកម៉ែបងប្អូនពេលទិញងាវយកមកញាំុសូមពិនិត្យផង ដើម្បីសុខភាព កុំអោយស៊យជួបដូចខ្ញុំ?

នេះបើយោងតាមកណនីហ្វេសប៊ុកដែលមានឈ្មោះថា អូន នាថ បានប្រាប់ឲ្យដឹងថាបន្ថែមទៀតថា ៖ មិត្តខ្ញុំធ្លាប់ប្រាប់ថាវានៅជិកកន្លែងចិញ្ចឹមគេដាក់ សំលីអនាម័យដែលប្រើរួច ដែលទិញពីអ្នកអនាម័យប្រមូលតាមបន្ទប់ទឹក។

បន្ទាប់មកគណនីហ្វេសប៊ុកមួយទៀតដែលមានឈ្មោះថា សួន សុគន្ធា ក៏បានធ្វើការលើកឡើងឲ្យដឹងបន្ថែមទៀតថា ៖កាលពីក្មេងឆ្លាប់ឃេីញម្តងហេីយ​ កាលមិនទាន់ដឹងថាអាដុំៗក្រហមៗនិង​អីគេដែលគេបោះចូលទៅ​ ព្រោះកាលនោះនៅក្មេងមិនទាន់ចេះមករដូវ​ មិនដឹងថារូបរាងវាបែបណាទេ​ តែទាល់ឃេីញគេ​cmtចឹងទៀត​ឆ្អែត​ម៉ង????។

បន្ទាប់ពីបានឃើញដូច្នេះហើយមហាជនជាច្រើនបាននាំគ្នាកើតមានអារម្មណ៍ភ័យខ្លាចគ្រប់ៗគ្នាហើយមានអ្នកខ្លះទៀតលែងហ៊ានហូបងាវទៀតហើយ ព្រោះមើលទៅវាពិតជាស្មោកគ្រោគខ្លាំងណាស់  តែយើងនៅមិនទាន់ដឹងថាវាជាការពិតឬយ៉ាងណាទេដូច្នេះហើយសូមបង្អូនទាំងអស់គ្នាពិចារណាតាមការគួរ៕