សូមសរសើរទឹកចិត្តបងទាំងពីរ...ប្តីក៏ពិការ ប្រពន្ធក៏ពិការ សុខចិត្តដើររើសសំបកកំប៉ុងតាមផ្លូវ ក៏មិនលើកដៃសុំទានគេដែរ ...មានវិដេអូ
ស៊ីហៀង
-

ជីវិតរបស់មនុស្សយើងម្នាក់ៗ ពិតជាមានការលំបាកខ្លាំងណាស់ មិនថាអ្នកមាន ឬ អ្នកក្រ តែងតែជួបនូវផលវិបាក ។ ដោយឡែកបងប្អូនខ្មែរយើងក្រលេកមកមើលពីជិវិតប្តីប្រពន្ធ ពីរនាក់​ ដើររើសអេតចាយ ដើម្បីចិញ្ចឹមជីវិត និងកូនស្រីម្នាក់ អាយុ៥ឆ្នាំ ។ ជីវិតរបស់ពីរនាក់ប្តីប្រពន្ធ មួយគូរនេះ ពិតជាកំសត់ខ្លាំងណាស់ ហើយក៏សរសើរពីសណ្តានចិត្តរបស់ពួកគាត់​ ។ ពួកគាត់ដាច់ខាតគឺមិនលើកដៃសូមគេនោះទេ ទោះបីជាក្រលំបាកខ្លាំងយ៉ាងណាក៏ដោយ ក៏គាត់ប្រឹងរើសអេតចាយ យកប្រាក់មកទិញអង្ករ ទិញម្ហូប ។

នៅក្នុងគណនីហ្វេសប៊ុករបស់លោក តាន់ គឹមសួរ បានប្រាប់ឲ្យដឹងថា "ពួកគាត់ពិការកាយ តែមិនពិការចិត្តទេ ស៊ូអូសរទេះដើររើសអេតចាយក៏មិនលើកដៃសុំលុយគេដែរ??? ហើយវីដេអូនេះសូមផ្ញើជូនបងប្អូនដែលមានវិបត្តិផ្លូវចិត្តផងដែរ???។ នៅក្នុងវិដេអូនោះ ក៏បានបង្ហាញពីជីវិតពិតរបស់បងស្រី និងបងប្រុស ដែលជាជនពិការ តែគាត់បានខំប្រឹង ដើររើសអេតចាយ មិនព្យាយាមមិនលើដៃ សូមទានគេជាដាច់ខាត ។

ប្រសិនបើបងប្អូនមានបំណងចង់ជួយដល់បងស្រី បងប្រុស​ និងកូនស្រីរបស់គាត់ បងប្អូនអាចទំនាក់ទំនង តាមរយៈទូរស័ព្ទលេខ 071 9395 747៕

សូមទស្សនាវិដេអូទាំងអស់គ្នា៖

ប្រភព៖ តាន់ គឹមសួរ