អនុមោទនា ! លោក​ជំទាវ ហ៊ុនសុីណាត ឆ្លើយតបទៅកាន់អ្នករិះគន់យ៉ាងចុកឈាមថា ខ្ញុំមិនបានឃើញបម្រាមហាមឃាត់មិនឲ្យលែង កូនត្រី កូនក្រពើនោះទេ...(មានវិដេអូ)
ស៊ីហៀង
-

ហ្វេសប៊ុក ៖ បងប្អូនច្បាស់ជាបានជ្រាប់ហើយថានៅកាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមបន្ទាប់ពីលោក ជំទាវ ហ៊ុន សុីណាត បានប្រលែងកូនក្រពើមួយក្បាលចូលទៅក្នុងទឹកទក្សិណអង្គរ ដើម្បីឲ្យក្រពើមានសេរីភាពនិងបានបុណ្យរួចហើយនោះស្រាប់តែត្រូវបានមហាជនជាច្រើននាំគ្នាធ្វើការរិះគន់យ៉ាងខ្លាំងមិនត្រឹមតែប៉ុណ្ណោះទេប្រជាពលរដ្ឋនៅទីនោះកំពុងតែមានការភ័យក្លាចយ៉ាងខ្លាំងនៅពេលដែលវាធំឡើងវាអាចនិងបង្ករគ្រោះថ្នាក់ដល់ភ្ញៀវទេសចរណ៍និងប្រជាពលរដ្ឋនៅទីនោះ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Rambo Phon  បានធ្វើការលើកឡើងឲ្យដឹងថា ៖ បងប្អូនមានកូនមានចៅសូមប្រយ័ត្នឱ្យបានគ្រប់ៗគ្នា ព្រោះកាលពីម្សិលម្ង៉ៃ លោកជំទាវគាត់បានលែងក្រពើមួយក្បាលចូលទឹកទក្សិណអង្អរ។ នេះវានៅតូចដូចជាមិនទាន់អីទេ តែពេលវាធំ មិនដឹងជាបង្កផលប៉ះពាល់អីខ្លះនោះទេ។ តែឥឡូវលោកជំទាវ គាត់បានលុបផុសបាត់ហើយ តែទោះលុបផុសនឹងក៏ដោយ ក៏ក្រពើកំពុងនៅក្នុងទក្សិណនៅឡើយដែរ។ ប្រយ័ត្នៗទៅបងប្អូន!

យ៉ាងណាមិញបន្ទាប់ពីមានគេរិះគន់រួចស្រាប់តែលោកជំទាវ ហ៊ុន សុីណាត បានបង្ហោះសារឆ្លើយតបទៅវិញភ្លាមៗថា ៖ ?ថ្ងៃនេះមានអ្នកជេរខ្ញុំច្រើនដោយសាព្រលែងក្រពើ អ្នកដែលជេរខ្ញុំសូមអនុមោទនាទទួលយកទាំងអស់ ។ ម្យ៉ាងទៀតខ្លួនខ្ញុំមិនបានឃើញបម្រាមហាមឃាត់មិនឲ្យលែង កូនត្រី កូនក្រពើនោះទេ ។ សូមអរគុណលោកក្មួយជីវ តាក្វាន់ដែលយល់ចិត្តរបស់ខ្ញុំចង់និយាយ។