នោះ !​ កញ្ញា​ ថៃ នារី​សុជាតា ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ កោះហៅខ្លួនឲ្យចូលបំភ្លឺ ពាក់ព័ន្ធករណី....
Panha
-

ថៃ នារី​សុជាតា ត្រូវបាន​គេ​ស្គាល់​ថា​ជា​អតីត​ហ្វ្រេស​ស៊ី​ហ្គើ​ល និង ជា​ប្អូនស្រី​របស់លោក ថៃ នរៈ​ពិទូរ្យ ហើយក៏​ជា​កូនស្រី​របស់លោក ថៃ នរៈ​សត្យា និង អ្នកស្រី ងិន ម៉ា​នី​យ៉ាន ជា​អ្នកនិពន្ធ​បទ​ចម្រៀង​ផងដែរ ។ អ្វីដែល​កត់សម្គាល់​ពីមួយ​ថ្ងៃ​ទៅមួយថ្ងៃ​សម្រស់ និង ការតុបតែង​ខ្លួន​រប​ស់ ថៃ នារី​សុជាតា កាន់តែ​ស្រស់ស្អាត​គួរឱ្យ​ក្នាញ់ ។​

បងប្អូនប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា បន្ទាប់ពីមានជម្លោះមួយនេះកើតឡើងភាគគីខាង ថៃ នារីសុជា នឹងកញ្ញា​ បេនី​យុាំងបានឡាយវិដអូនិយាយរៀបរាប់ពីរឿងរ៉ាវទាំងអស់និងថែមទាំងទម្លា យរឿងផ្ទាល់ខ្លួនខ្លះរវៀងខ្លួននិងមិត្តសំឡាញ់ ពេជ្រ សូលីកា មិនត្រឹមតែប៉ុណ្ណោះទេអ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះឃើញថាមានអ្នកចូលមើលនៅក្នងការឡាយនោះរាប់លានអ្នក នៅក្នុងការចូលមើលនោះគែដើម្បីទស្សនាការរៀបរាប់របស់ ថៃ នារីសុជាតា ដែលនិយាយពីរឿងរ៉ាវពីមុនរវៀងខ្លួននិងមិត្តសំឡាញ់របស់នាង ពេជ្រ សូលីកា ។

ដោយឡែកថ្មីៗនេះបេីយោងតាមលិខិតអញ្ជើញ របស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចុះ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញឈ្មោះ ថៃ នារីសុជាតា ដែលជាកូនស្រីរបស់លោក ថៃ នរៈសត្យា អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្នាក់នៅផ្ទះលេខ៧២D ផ្លូវ៣៧១ ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឲ្យចូលខ្លួនមកបំភ្លឺ ពាក់ព័ន្ធករណីប្រើប្រាស់់បណ្តាញទំនាក់ទំនងសង្គម ។លិខិតអញ្ជើញនេះធ្វើឡើង ក្រោយមានបណ្តងរបស់ឈ្មោះ គង់ ស្រីពេជ ភេទស្រី ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ក្នុងនោះ កញ្ញា ថៃ នារីសុជាតា ចូលខ្លួនមកបំភ្លឺ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៩ព្រឹក នៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា អាគារ(L) ជាន់ទី១ ក្នុងក្រសួងមហាផ្ទៃ៕