ព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហមុនី ធ្លាប់មានបន្ទូលថា វិទ្យាសាស្ត្ររីកចំរើន ប៉ុន្តែសីលធម៌ធ្លាក់ចុះ...
ស៊ីហៀង
-

ហ្វេសប៊ុក ៖ មានការភ្ញាក់ផ្អើលមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរហើយមានការស៊ែរចែករំលែកនិងធ្វើរិះគន់យ៉ាងខ្លាំង បន្ទាប់ពីមានរូបថតមួយសន្លឹកត្រូវវបានចែករំលែកយ៉ាងច្រើននៅលើបណ្តាញសង្គមបន្ទាប់ពីឃើញកាយវិការមិនសមរម្យរបស់រាស្ត្រម្នាក់នៅពេលដែលសុំថតរូបជាមួយនិងព្រះមហាក្សត្រ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Ly Marady បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖  ក្នុងព្រះរាជពង្សាវតាខ្មែរ ជាព្រះមហាក្សត្រអង្គទីមួយ ដែលបានប្រលែងព្រះកាយរាជានុញ្ញាត អោយកូនចៅប្រជារាស្ត្ររបស់ ព្រះអង្គចាប់ព្រះកាយ ឱបថើបតាមចិត្តដែលស្មោះស្ម័គ្រ និងគោរពស្រឡាញ់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាវីរៈក្សត្រ ព្រះបរមរតនកោដ្ឋនិងព្រះករុណាព្រះបាទនរោត្តមសីហមុនី ព្រះអង្គពុំដែល ឆ្មើងឆ្មៃនិង បញ្ញតិអោយកូនចៅរបស់ព្រះអង្គឱបរឹតតាមចិត្តចង់ ម្តងណានោះទេ ផ្ទុយទៅវិញ ព្រះអង្គផ្ទាល់តែងតែ ដាក់ព្រះកាយអោយ សាមញ្ញគួរគោរព អំពីអាណានុរាស្ត្ររបស់ព្រះអង្គ ។

ទៀតសោត កាលបើឃើញព្រះមហាក្សត្រ ដែលជាម្ចាស់ផែនដី ដាក់ព្រះកាយប្រដូចបាននឹងរាស្ត្រសាមញ្ញដូច្នេះហើយ ប្រជាជន របស់ ព្រះអង្គ ដែលជាអ្នករាជានិយមពិត រមែងបន្ទាបខ្លួនប្រាណ ទន់ទោរ អោយទាបស្ទើរ កៀកនឹងព្រះបាទាហ្លួង (ជើង ) ដើម្បីបញ្ជាក់អំពី ទឹកចិត្តស្វាមីភក្តិ និងថ្វាយការគោរពប្រណិប័ណន៍ ដ៏ត្រឹមត្រូវចំពោះអង្គព្រះមហាក្សត្រ ។