សកម្មភាពបងៗកងកម្លាំងនៅខេត្តរតនគិរី ចុះត្រួតពិនិត្យសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងថ្ងៃបុណ្យព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែ...
ស៊ីហៀង
-

នៅក្នុងថ្ងៃពិធីបុណ្យអ៊ុំទូក ប្រពៃណីខ្មែរ មិនថានៅតាមបណ្តាខេត្ត​ ឬ រាជធានីភ្នំពេញ គឺមានបងប្អូនជាច្រើន បានធ្វើដំណើរកំសាន្ត ជួបជុំគ្រួសារ យ៉ាងសប្បាយក្អាកក្អាយ ។ នៅក្នុងការធ្វើដំណើរកំសាន្តនេះផងដែរ បងៗកងកម្លាំង បានចុះអន្តរាគមន៍ ដើម្បីសម្រួល ដល់ការកកស្ទះ ក៏ដូចជា ការការពារសន្តិសុខ សុវត្ថិភាព ដល់បងប្អូនខ្មែរយើង ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chhoeun Chhay បានបង្ហោះសារនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា "បងប្អូនប្រជាពលរដ្ឋក្នុងខេត្តរតនគិរីលោកមានក្ដីសុខសប្បាយរីករាយជាមួយហ្នឹងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីបនិងសំពះព្រះខែ រីឯកងកម្លាំងអន្តរាគមន៍ពិសេសខេត្តរតនគិរីយើងខ្ញុំ សហការជាមួយនឹងកម្លាំងអធិការក្រុងបានលុង រីករាយបំផុតក្នុងកាការពារសុខសុវត្ថិភាពរបស់បងប្អូនទាំងអស់គ្នាជានិច្ច"៕

ប្រភព៖ Chhoeun Chhay