ជាអ្នកចម្រៀងសម័យក៏ចេះឈឺដែរ...អ្នកនាង ពេជ្រ សោភា ថាល្ខោលខោលជារបស់ពួកយើងទាំងអស់គ្នា សុំមានចិត្តឈឺខ្លះ ចេះខ្មាស់ប្រទេសជិតខាងផង...មានវិដេអូ
ស៊ីហៀង
-

តារាចម្រៀងដ៏ល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ដែលទទួលបានកេរ្តិ៍ឈ្មោះយ៉ាងល្បីល្បាញ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ប្រជាពលរដ្ឋ ។ កាលពីថ្មីៗនេះ អ្នកនាង ពេជ្រ សោភា បានបង្ហាញបទចម្រៀងមួយបទ ដោយអ្នកនាង រួមជាមួយបងប្អូនល្ខោនខោល ។

អ្នកនាងពេជ្រ សោភា បានបង្ហាញពីអារម្មណ៍ក្តុកក្តួល ដោយអ្នកនាងបានចូលរួមជាមួយបងៗផ្នែកល្ខោនខោល ដោយបង្ហាញពីក្បាច់រាំ យ៉ាងទន់ភ្លន់ ស្រស់ញញឹមពេលបានចូលរួមសម្តែងឲ្យបងប្អូនជាច្រើនបានទស្សនា។ អ្នកនាង ពេជ្រ សោភា បានសូមអំពាវនាវដល់ ឪពុកម៉ែបងប្អូន ទាំងអស់ មេត្តាចូលរួមថែរក្សាវប្បធម៏ខ្មែរទាំងអស់គ្នា។  

អ្នកនាងពេជ្រ សោភា បានបង្ហោះសារយ៉ាងខ្លីថា "នេះជាល្ខោលខោលរបស់ពួកយើងទាំងអស់គ្នា សុំមានចិត្តឈឺខ្លះ ចេះខ្មាស់ប្រទេសជិតខាងផង ជាចម្រៀងសម័យក៏ចេះឈឺដែរ?"។ នៅក្នុងវិដេអូឃ្លីបដ៏ខ្លីមួយនេះ អ្នកនាង សូមបងប្អូន កុំយករឿងដែលហែកហួរគ្នាលើបណ្តាញសង្គមហ្វេសប៊ុក ព្រោះថាពេលអ្នកបង្ហាញភាពអៀនខ្មាស់របស់ខ្លួនលើបណ្តាញសង្គមអី៕

សូមបងប្អូនទស្សនាវិដេអូទាំងអស់គ្នា៖