ត្រៀមៗ...អគ្គិសនីកម្ពុជា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧​ ខែវិច្ឆិកា​ ចាប់ពីម៉ោង០៩ ដល់ម៉ោង១៧ ដើម្បី...
ស៊ីហៀង
-

បើយោងតាមផេកផ្លូវការរបស់ អគ្គិសនីកម្ពុជា បានបង្ហោះសារ ជូនសាធារណជនឲ្យបានជ្រាបថា "សេចក្តីជូនដំណឹងស្តីពីការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី ដើម្បីអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញបង្កលក្ខណៈដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ និងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចខាងក្រោម៖ ថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ រាជធានីភំ្នពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩៖ 

នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីវេលាម៉ោង០៩និង០០នាទី ដល់ម៉ោង១៧និង០០នាទី នឹងផ្អាកអគ្គិសនី ១.នៅតំបន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (សាខាចាក់អង្រែក្រោម) ២.សង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ (សាខាទួលពង្រ) ៣. នៅក្នុងសង្កាត់ទឹកថ្លា សង្កាត់ភ្នំពេញថ្មី សង្កាត់អូរបែកក្អម សង្កាត់គោកឃ្លាង សង្កាត់ក្រាំធ្នង់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (សាខាអូរបែកក្អម) ៤. សង្កាត់ស្ទឹងមានជ័យទី១  សង្កាត់ស្ទឹមមានជ័យទី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ សង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ជើងឯក ខណ្ឌដង្កោ (សាខាទួលពង្រ) និង ៥. សង្កាត់ចោមចៅទី៣ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង០៩និង០០ ដល់ម៉ោង១៧ និង០០នាទី នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនីៈ ១. សង្កាត់ជើងឯក ខណ្ឌដង្កោ (សាខាទួលពង្រ) ២. ស្ថិតនៅក្នុងស្អាង​ ខេត្តកណ្តាល (សាខាចាក់អង្រែក្រោម) ៣. សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ (សាខាទួលពង្រ) និង ៤. សង្កាត់ភ្នំពេញថ្មី សង្កាត់គោកឃ្លាង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (សាខាអូរបែកក្អម)។

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ចាប់ពីម៉ោង០៩​ និង០០នាទី ដល់ម៉ោង ១៧ និង០០នាទី នឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី៖ ១. សង្កាត់ជើងឯក ខណ្ឌដង្កោ (សាខាទួលពង្រ) ២. ស្រុកស្អាង ខេត្តកណ្តាល (សាខាចាកអង្រែក្រោម) ៣. សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (សាខាអូរបែកក្អម) ៤. សង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ពងទឹក​ សង្កាត់ព្រៃវែង សង្កាត់ប្រទះឡាង ខណ្ឌដង្កោ (សាខាអូរដឹម) និង៥. សង្កាត់កំបូល សង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ ឃុំបែកចាន ឃុំពើក ឃុំក្រាំងម្កាក់ ឃុំព្រៃពូច ឃុំសំរោងលើ ឃុំឆក់ឈើនាង ឃុំលំហាច ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល(សាខាអូរដឺម)៕