ក្រោមមេឃមួយ តែវាសនាខុសគ្នា...ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ត្រូវមករ៉ាប់រងចិញ្ចឹមប្អូនដល់ទៅ៣នាក់ ក្រោយពីឪពុកម្តាយបានចែកឋានទៅ...
-

ជីវិតរបស់មនុស្សម្នាក់ៗដែលកើតឡើងនៅលើលោកយើងនេះ មានមនុស្សល្អ មនុស្សអាក្រក់​ មានអ្នកក្រ មានអ្នកមាន មិនមានទេ អ្នកដែលចង់រស់នៅក្នុងភាពក្រលំបាកតោកយ៉ាក ផ្ទះគ្មានដំបូល ជញ្ជាំងធ្លុះធ្លាយ គេងមើលមេឃមើលផ្កាយ រស់នៅគ្មានភាពកក់ក្តៅ ពីអាណាព្យាបាល ត្រូវប្រឹងរកលុយឲ្យប្អូនរៀនសូត្រ ព្រោះតែមិនចង់ឲ្យប្អូនត្រូវមកលំបាកដូចខ្លួន ។​ ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ត្រូវរ៉ាប់រងបន្ទុកគ្រួសារ ទាំងដែលវ័យរបស់ខ្លួនត្រូវបានទទួលការមើលថែពីអាណាព្យាបាល តែត្រូវមកលំបាកខ្លួនទាំងវ័យក្មេង និងទទួលបន្ទុកយ៉ាងលំបាក។

នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា នារី ចិត្តធម៍ បានបង្ហោះសារកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា​ "ស្រណោះណាស់ទេីបតែ​ 13 ឆ្នាំសោះត្រូវរ៉ាប់រងចិញ្ចឹមប្អូនៗដល់ទៅ3នាក់??ព្រោះឪពុកខ្យល់ គស្លា ប់ ? ម្តាយកើតទៀចទឹកស្លា ប់? នៅសល់ កូនកំព្រា 4 នាក់ មានជីវភាពខ្វះខាតយ៉ាងខ្លាំងបន្ទាប់ពី ឪពុកម្តាយស្លា ប់ចោលអស់? ប្អូនរស់នៅ ភូមិ សុភី ឃុំ ត្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ សូមសប្បុរសជនមេត្តាជួយប្អូនទាំង 4 នាក់ផងតាមតាមសទ្ធា"។បេីបងប្អូនចង់ឧបត្ថម្ភបន្ថែមទៀតអាចទាក់ទងមកលេខ 012545684 / ABA : 000635152"។

ទន្ទឹមនឹងនេះថា សូមបងប្អូនជួយដល់ប្អូនៗ ដែលកំពុងតែជួបនូវការលំបាក ព្រោះថាពេលនេះប្អូនៗមិនមានទីពឹងនោះទេ ឪពុកម្តាយ បានស្លា ប់ចោលអ្នក ដោយសារតែជំងឺ ដូចនេះហើយ ប្អូនៗត្រូវរស់នៅទីពឹងលើខ្លួនឯង៕

ប្រភព៖ នារី ចិត្តធម៍