ភ្នំពេញ ៖ អតីតមន្ដ្រីយោធាធ្លាក់ខ្លួនពិការមានប័ណ្ណក្រីក្រសម្រាប់ព្យាបាលជម្ងឺដោយឥតគិតថ្លៃ ប៉ុន្ដែនៅពេលគាត់ធ្លាក់ខ្លួនឈឺដោយជម្ងឺលើសឈាម កូនចៅខំដឹកគាត់ទៅរកសេវ៉ានៅមន្ទីរពេទ្យធំនៅខេត្តបាត់ដំបង បែរជាពេទ្យទុកចោលយូរពេករហូតដល់ទ្រាំមិនបានទើបកូនចៅសម្រេចដឹកគាត់ទៅរកសេវ៉ាពេទ្យឯកជនវិញ ទាំងការឈឺចាប់និងទឹកភ្នែកដង្ហោយរកសប្បុរសជនជួយផង ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Vathanak Dep បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ នៅវេលាម៉ោង 10:30នាទីយប់ថ្ងៃទី 13 វិចិ្ឆកា 2019 លោកប៉ារបស់ខ្ញុំ(ដិប វឌ្ឍន:) បានចូលពេទ្យដេីម្បីសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង(ពេទ្យធំ)។ គាត់មានជំងឺលេីសឈាមធ្ងន់ធ្ងរដែលត្រូវសង្រ្គោះបន្ទាន់តែមិននឹកស្មានសោះថាត្រូវរង់ចាំអស់រយ:ពេលយ៉ាងយូរហូតមិនអាចទ្រាំបាន ក៏សម្រេចចិត្តដឹកលោកប៉ាខ្ញុំយកទៅព្យាបាលនៅមន្ទីរពេទ្យឯកជន(យី គក់) ក្រុងបាត់ដំបងវិញ ទោះជាលោកប៉ាខ្ញុំជាអតីតយុទ្ធជនពិការមានប័ណ្ណក្រីក្រកម្រិតក្រ១និងប័ណ្ណបសសក៏ដោយ៕





