រួមគ្នាសរសេរអក្សរខ្មែរទាំងអស់គ្នា...លោកអាចារ្យធំ នគររាជ ថា គួរតែប្រើប្រាស់អក្សរខ្មែរដែលដូនតាបានបន្សល់ទុ្យ​ ហើយគួរតែបញ្ឈប់សរសេរអក្សរឡាតាំងទៅ...
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់លោក អាចារ្យធំ នគររាជ រួចមកហើយ ដែលលោកបានចូលរួមយ៉ាងសកម្មក្នុងការអភិរក្សអក្សរខ្មែរ និងជួយដល់សង្គម​តាមរយៈជំនួយរបស់សប្បុរសជននានាគ្រប់ទីកន្លែង។ ដោយឡែកកាលពីថ្ងៃម្សិលមិញនេះ លោកបានលើកយកអក្សរខ្មែរ ដែលដូចតាបានបន្សល់ទុកសម្រាប់កូនខ្មែរប្រើប្រាស់។ លោកបានបង្ហោះសារថា "មានតែសត្វឆ្កែទេដែលវាក្ដៅក្រហាយនឹងការហាមមិនឱ្យសរសេរអក្សរឆ្កែនេះ(ឡាតាំង)។ បេីមនុស្សខ្មែរវិញ​ លោកមានអក្សរដ៏ផូរផង់របស់ដូនតាទុកឱ្យប្រេីហេីយ​ ហេីយកំពុងតែមានមោទនភាពយ៉ាងក្រៃលែង​ ចំពោះ​ដូនតាខ្មែរ​ ដែលលោកខ្លាំង​ លោកមានបញ្ញាញាណ​ លោកបានបង្កេីតអក្សរទុកឱ្យកូនខ្មែរ​ប្រេីដោយមិនឱ្យថោកដេីរលួចរបស់គេ????"។

លោកបានបន្ថែមទៀតថា "“នេះជាអក្សរសម្រាប់ឆ្កែសរសេរ!”​ ព្រោះគ្មានក្នុង​ វចនានុក្រម​ សម្ដេចព្រះសង្ឃរាជ​ ជួន​-ណាត​ ទេ។ ហេីយ​ លោកគ្រូ​ អ្នកគ្រូ​ អ៊ុំ​ ពូ​ យាយតា​ ចាស់ព្រឹទ្ធាចារ្យ​ខ្មែរយេីង​ ​លោកមិនអាច​ អានដាច់​ និងយល់ន័យ​ “អក្សរឆ្កែ”នេះបានឡេីយ។

???ចោទថៃជាជាតិលួចអក្សរពីខ្មែរ​ តែចោរប្រឹងថែអក្សរដែលគេលួចយេីងណាស់​ រីឯម្ចាស់កំពុងបំផ្លាញយ៉ាងខ្លោចផ្សា។

ប្រវត្តិសាស្ត្រ​៖​

(ឆ្នាំ១៩៤២-១៩៤៣)​ វីរជនខ្មែរ​ លោក​ អាចារ្យ​ ហែមជៀវ​ ត្រូវស្លាប់ដោយសារប្រឆាំងបារាំងកុំឱ្យប្រេី​ អក្សរឡាតាំង​ ជំនួសអក្សរជាតិខ្មែរ។ ❗❗❗

(ឆ្នាំ១៩១៥-១៩៦៨)​ ដេីម្បីការពារអក្សរខ្មែរ​ ដូនតាលោកបានចំណាយពេលជាច្រេីនឆ្នាំ​ រហូត​ វចនានុក្រមខ្មែរ​ ត្រូវបានបង្កេីតបានសម្រេចជាស្ថាពរដោយស្នាព្រះហស្ថអ្នកប្រាជ្ញខ្មែរ​ សម្ដេចព្រះសង្ឃរាជ​ ជួន-ណាត​ មុនពេលព្រះអង្គចូលទិវង្គត។

(បច្ចុប្បន្ន) គេអាចប្រេីអក្សរ​ ឡាតាំង​ ដោយគ្រាន់សម្រាប់តែសរសេរសំគាល់បានត្រឹមតែឈ្មោះ​ នាមករណ៍​(ឈ្មោះសំគាល់ឱ្យ​ មនុស្ស​ សត្វ​ វត្ថុ​ ទីកន្លែង​ ក្រុមហ៊ុន​ ឬ​ ឈ្មោះ​ Account Facebook ជាដេីម)​ តែប៉ុណ្ណោះ​។ ឧទាហរណ៍៖​ អង្គរវត្ត=Angkor Wat, ភ្នំពេញ=Phnom Penh, ស៊ិន​ ស៊ីសាមុត=Sin Sisamuth​, Mohanokor page ល​។ល​ ?បញ្ជាក់៖​ សរសេរអង់គ្លេស​ ឱ្យចំជាភាសាអង់គ្លេស​,​ បារាំង​ ឱ្យត្រូវភាសាបារាំង​ (ភាសាទី២)​

?បញ្ឈប់សរសេរឡាតាំង​ដេីម្បីបំផ្លាញអក្សរដូនតា!

?បេីមិនបញ្ឈប់សរសេរអក្សរឡាតាំងនៅថ្ងៃនេះទេ​ ២០ឆ្នាំទៀត​ កូនខ្មែរនឹងលែងចេះសរសេរអក្សរជាតិខ្លួនជាក់ជាមិនខាន!

?សុខចិត្តសរសេរអក្សរខ្មែរខុស! តែកុំខុសធ្ងន់រហូតដល់ថ្នាក់ឈប់សរសេរអក្សរខ្មែរ!

?អក្សរបាត់​ ជាតិបាត់!

បញ្ជាក់៖​ មិនមែនកែដេីម្បីខ្ញុំទេ​ គឺកែដេីម្បីកូនអ្នក​ និងឈាមអ្នក​ ព្រោះអ្នកជាខ្មែរ! សូមអរគុណ​ ??????"។

ប្រភព៖អាចារ្យធំ នគររាជ