ជួយស៊ែរបន្តផង...បងប្អូនដែលមានបំណងចង់ហាត់រៀន​ ល្ខោនខោល និង​ ល្បុកតោ​ អាចចុះឈ្មោះហាត់បាន​ ដោយពុំមានបង់ប្រាក់ទេ...
-

នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់តារាសម្តែងដ៏មានប្រជាប្រិយភាព ព្រមទាំងបានចូលរួមយ៉ាងសកម្មនៅក្នុងការជួយដល់សង្គម និងបានផ្សព្វផ្សាយពីវប្បធម៏ដ៏ត្រចះត្រចង់របស់ខ្មែរយើង ។ តារាស្រីដ៏មានប្រជាប្រិយរូបនេះ តែងតែបង្ហាញពីក្បាច់គុនល្បុកតោ។ 

ជាក់ស្តែងនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់កញ្ញា ពេជ្រ ចរណៃ បានបង្ហោះសារយ៉ាងរំភើប ជូនដល់កូនខ្មែរដែលស្រលាញ់ វិស័យសិល្បៈ ខាងល្ខោនខោល និង​ ល្បុកតោ ឲ្យបានជ្រាបថា ចំពោះបងប្អូនដែលមានបំណងចង់ហាត់រៀន​ ល្ខោនខោល និង​ ល្បុកតោ អាចមកធ្វើការហាត់រៀនបាន ដោយឥតគិតថ្លៃ ទីតាំងហាត់នៅ​ ផ្ទះកាហ្វេវប្បធម៍​នៅឬស្សីកែវ​ ហាត់ថ្ងៃអាទិត្យ វេលាម៉ោង៤/៥ល្ងាច។

កញ្ញាបានបង្ហោះសារថា "ជួយស៊ែរបន្តរផង​ បងប្អូនដែលមានបំណងចង់ហាត់រៀន​ (ល្ខោនខោល)នឹង​(ល្បុកតោ)​ អាចចុះឈ្មោះហាត់បាន​ ដោយមិនមានបង់ប្រាក់ទេ ទីតាំងហាត់នៅ​ ផ្ទះកាហ្វេវប្បធម៍​នៅឬស្សីកែវ​ ហាត់ថ្ងៃអាទិត្យ ម៉ោង 4/5ល្ងាច អាចឆាត​ ឬ​ ខលសួរបាន​ 096 926 7777"។

ប្រភព៖ ពេជ្រ ចរណៃ