​ពុទ្ធោ ! មាតាវប្បធម៍របស់ខ្មែរទាំងមូល ៧៧ ឆ្នាំនៃវប្បធម៌ សូម្បីតែព្រះទីន័ងទទួលព្រះសពក៏គ្មាន បានត្រឹមឡានសសាំយ៉ុង ...(មានវិដេអូ)
ស៊ីហៀង
-

ភ្នំពេញ៖ បងប្អូនជនរួមជាតិទាំងឡាយច្បាស់ជាបានជ្រាបហើយថាព្រះបរមសព​ សម្តេច​រាជបុត្រី​ព្រះរៀម​ នរោត្តម​ បុប្ផាទេវី​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង​ យាងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាវេលាម៉ោង6:00ល្ងាច សូមបងប្អូនជនរួមជាតិចូលរួមទទួលព្រះបរមសពពីមហាវិថីសហព័ន្ធរុស្សី ដល់​ វត្តបទុមវតី​ ឲ្យបានច្រើនកុះករដើម្បីគិរពព្រះបរមសព។

គួរបញ្ជាក់ថា: សម្តេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះអង្គ​បានយាងសោយព្រះពិរាល័យ​ នាវេលាម៉ោង១២:៣០ នាទីរសៀល ថ្ងៃ​ ចន្ទ​ ​ទី​១​៨​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​ នៅមន្ទីរពេទ្យទីក្រុងបាងកក ព្រះ​រាជាណាចក្រ​ថៃ ដោយព្រះរោគាពាធ​ក្នុង​ព្រះជន្មាយុ​៧​៧ ព្រះវស្សា ព្រះបរមសព​យាងដង្ហែមកតម្កល់នៅវត្តបទុមវតីរាជវររាម​ រាជធានី​ភ្នំពេញ​ដើម្បី​តម្កល់​និងរៀបចំព្រះរាជពិធី តាមព្រះរាជបវេណី៕

នេះបើយោងទៅតាមការលើកឡើងរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា ស្ពៃ ជ្រក់ បានលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ​មាតាវប្បធម៍ទ្រង់យាងចូលមាតុប្រទេសយើងវិញហើយ?? 77 ឆ្នាំនៃវប្បធម៌ សូម្បីតែព្រះទីន័ងទទួលព្រះសពក៏គ្មាន បានត្រឹមឡានសាុំយ៉ុង ពុទ្ធោ ។ 

រាស្រ្តក៏មិនសូវដឹង ឯណាទូរទស្សន៍,ឯណាលោកបងpageមិនមានផ្សាយសូម្បីបន្តិច?? ទ្រង់ហត់ណាស់ហើយហេតុអ្វីមិនការទទួលព្រះសពមិនដូចរាជវង្សបន្តិចសោះចឹង? កាលមុនត្រឹមសពដារាចម្រៀងផ្អើលអស់page ផ្អើលអស់ខ្មែរមកអមទទួល...?️?️តែទ្រង់ជារាជវង្សមួយអង្គគួរណាធ្វើអោយសមឋានៈបន្តិចទៅ មិនមែនស្ងាត់បែបនឹង ។ ខាងស្ថាប័នផ្សេងៗគួសហកា ឬ ខាងព្រះបរមរាជវាំងគេបិតពត៍មាន ???? មន្ត្រីក្រសួងទៅណាហើយ ? មិនចេះរៀបចំទេឬ? គួររកពេលវេលាផ្សាយពិសេសក្រសួងវប្បធម៍គួចេញមុខច្រើនជាងគេតែនេះសូន្យ .. ៕