សិស្សានុសិស្សវិទ្យាល័យថ្មគោល សម្ដែងការចូលរួមកាន់ព្រះរាជមរណទុក្ខចំពោះការយាងសោយព្រះពិរាល័យ នៃសម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ទេពនាដវដ្តីឯក...
ស៊ីហៀង
-

(ភ្នំពេញ)៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ជាថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាថ្ងៃកាន់ព្រះរាជមរណទុក្ខ សម្រាប់ប្រទេសកម្ពុជាទាំងមូល ចំពោះការសោយទិវង្គតរបស់សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី។

កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរណែនាំមួយ ស្តីពីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលបានយាងសោយព្រះពិរាល័យនៅថ្ងៃនេះក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា។

ក្នុងសារាចរនេះ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែវិច្ឆិកា ជាថ្ងៃកាន់ព្រះរាជមរណទុក្ខជាផ្លូវការ និងណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

នេះបើយោងទៅតាមគណនីហ្វេសហ្វេសប៊ុកដែលមានឈ្មោះថា វិទ្យាល័យថ្មគោល បានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមថា ៖ #គណៈគ្រប់គ្រងវិទ្យាល័យថ្មគោល #បុគ្គលិកអប់រំ #សិស្សានុសិស្សវិទ្យាល័យថ្មគោលទាំងអស់ សូមសម្ដែងការចូលរួមកាន់ព្រះរាជមរណទុក្ខចំពោះការយាងសោយព្រះពិរាល័យ នៃសម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ទេពនាដវដ្តីឯក ។សូមថ្វាយមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ សម្ដេច​រាជ​បុត្រី​ ព្រះ​រៀម​ នរោត្តម​ បុប្ផា​ទេវី​ ស្តេចយាងទៅកាន់ទីឋានព្រះបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។???៕