លោកតាដ៏កំសត់យកអំបោសមកប្រគេនព្រះសង្ឃ ព្រោះអត់លុយចូលរួមធ្វើវិហារសាលា ខណៈលោកតា រកស្បែកជើងមួយគូរពាក់គ្មាន...
សីហា
-

មនុស្សយើងម្នាក់ៗ កើតមកមិនអាចកំណត់វាសនារបស់ខ្លួនបានទេ មិនអាចទិញរូបសម្រស់ មិនអាចទិញសេចក្តីសុខ និងជាពិសេស មិនអាចកើតមកប៉ះចំកូនអ្នកមាន មានទ្រព្យសម្បត្តិហូរហៀរនោះទេ។ វាអាស្រ័យទៅលើព្រហ្មលិខិតជាអ្នកកំណត់ បើម្នាក់ៗបើរើសបានអ្នកគ្រប់គ្នាប្រហែលជាអ្នកមាន កំពុងតែចូលហាងធ្វើខ្លួន ញាំរបស់ឆ្ងាញ់ៗបាត់ទៅហើយ មិនមែនមានអ្នកខ្លះទៅសុំទាន ធ្វើការងារដែលចំណាយកម្លាំងច្រើន ហើយផលទទួលបានមិនសាកសមនោះទេ។

ក្នុងនោះដែរ ក្រលែកមកមើលលោកតាម្នាក់ ដែលគាត់មានជីវភាពក្រីក្រ តែក្នុងចិត្តរបស់លោកតា មិនក្រឡើយ សុខចិត្តអង្គុយធ្វើអំបោសយកមកប្រគេនលោក ព្រោះគាត់គ្មានលុយទេ ចូលរួមធ្វើវិហារសាលាដូចគេ ហើយសម្បីតែសម្លៀកបំពាក់ និងស្បែកជើងក៏លោកតាគ្មានពាក់ផង នេះជាទឹកចិត្តមួយកម្ររកបានណាស់ សុខចិត្តវេទនាខ្លួនឯង តែមិនភ្លេចធ្វើបុណ្យនោះទេ។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុកឈ្មោះ ឯជាតិអ្នកមានស្អប់អ្នកក្រ អ្នកខ្លាចស្អប់អ្នកហាន ក៏បានបង្ហោះសារថា “អាណិត​លើសពី​អាណិត​ទៅទៀត។​អាត្មា​បានចុះពីលើកុដក៏បានឃើញលោកតាចាស់ម្នាក់​។​អាត្មា​សួគាត់ថា តាមកវត្តធ្វើអី គាត់​ឆ្លើយ​ថា ញុមយកអំបោសមកប្រគេនលោក​។​គាត់ថា ញុមអត់មានប្រាក់ចូលរួមធ្វើសាលា​វិហារនឹងគេទេ មានតែអំបោសនឹងឯង​។​

បញ្ជាក់​លោកតាគាត់មានអាយុ៩០សិបឆ្នាំហើយ”៕