ស្អាតណាស់ ! រូបព្រះឆាយល័ក្ខ ព្រះរៀម នរោត្តម បុប្ផា​ទេវី គូសបានជោគជ័យ១០០%ហើយ ដើម្បីរំលែកទុក្ខដ៏ក្រៀមក្រំ...
សីហា
-

កាលពីថ្ងៃទី១៨​ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះរាជបុត្រីច្បងរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និង និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ។ សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានយាងសោយព្រះទិវង្គតនៅថ្ងៃចន្ទ ៧រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ វេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ដោយព្រះរោគាពាធ។

ក្នុងនោះដែរ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី២០ ខែវិច្ឆិកា ជាថ្ងៃកាន់ព្រះរាជមរណទុក្ខជាផ្លូវការ និងណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរបស់រដ្ឋ ឯកជនទាំងអស់ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់ទីវត្តអារាម ព្រមទាំងប្រជាជនទូទាំងប្រទេស ត្រូវបង្ហូតទង់ជាតិត្រឹមពាក់កណ្តាលនៃដងទង់ជាតិនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។

សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី មានគុណបំណាច់យ៉ាងធំធេងចំពោះជាតិ ជាពិសេសផ្នែកសិល្បៈ វប្បធម៌ អរិយធម៌ រហូតទទួលបានព្រះគោរមងារថា «ទេពនាថវដ្តីឯក» ជាតួអង្គឯករបាំអប្សរា លើកតម្កើងវប្បធម៌ពណ្ណរាយជាតិ ថ្កើងថ្កាន ល្បីល្បាញ រន្ទឺទូទាំងសកលលោក។

យ៉ាងណាមិញ យោងតាមគណនីហ្វេសប៊ុក Artist Cambodia បានលះបង់ពេលរវលាស្ទើរតែមួយយប់ដើម្បីគូសរូប ព្រះឆាយល័ក្ខ ព្រះរៀម នរោត្តម បុប្ផា​ទេវី នេះជាការរៀបរាប់ខាងក្រោមរបស់គាត់“យប់នេះខ្ញុំបានឆ្លៀតពេល គូរូបព្រះឆាយល័ក្ខ ព្រះរៀម នរោត្តម បុប្ផា​ទេវី សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំមួយនេះ ទម្រាំហើយ ប្រហែលមួយយប់ទល់ភ្លឺហើយ បងប្អូនណាខ្លះនៅកំដខ្ញុំ។ សង្ឃឹមថា បងប្អូននឹងចែករំលែក”៕

មានវីដអូខាងក្រោម៖