ខេម សូមឲ្យបងប្អូនជួយដល់ក្មេងប្រុសម្នាក់នេះផង ព្រោះលុយ1$ របស់បងប្អូនអាចជួយជីវិតមនុស្សម្នាក់បានបុណ្យណាស់
ស៊ីហៀង
-

ភ្នំពេញ ​៖ បងប្អូនច្បាស់ជាបានស្គាល់ហើយថាលោក ខេម ជាតារាចម្រៀងម្នាក់នៅក្នុងផលិតកម្ម Town ហើយលោកទទួលបានការគាំទ្រខ្លាំងណាស់ពីសំណាក់មហាជនទាំងក្នុងស្រុកនិងនៅក្រៅស្រុកមិនត្រឹមតែប៉ុណ្ណោះទេ លោក ខេម តែងតែមានមុខជានិច្ចនៅក្នុងកិច្ចការសង្គមនិងមនុស្សធម៍នាៗ។

យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះលោក ខេម បានធ្វើការប្រកាសអំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុង ​និង​ក្រៅ​ស្រុក​ ឲ្យ​ចូលរួម​បរិច្ចាគ​ថវិកា​ជួយ​តាម​លទ្ធភាព​ដើម្បីជួយដល់​ក្មេង​ប្រុស​ម្នាក់​ដែល​កំពុង​មាន​ជំងឺ​បញ្ហា​សួត​ធ្ងន់ធ្ងរ​ ហើយ​ត្រូវបាន​ឪពុក​-​ម្តាយ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ និង​កំពុង​ខ្វះខាត​ថវិកា​សង្គ្រោះ​ជីវិត​នោះ​។

​ដោយឡែកបើយោងទៅតាមគណនីហ្វេសប៊ុកផេកផ្លូវការដែលមានឈ្មោះថា Khem ខេម ក៏បានបង្ហោះឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ ក្មួយ​អើយ ខ្ញុំ​អាណិត​ណាស់ បើ​បង​ប្អូន​មាន​បំណង​ជួយនេះ​ជាកុ​ងABA​គាត់ ខ្ញុំ​សូម​មាន​ចំណែក​បន្តិចបន្តួច​ដែរ ? ០០០៦៣៧៦២២ ???? ៕ សូមបងប្អូនជួយក្មេងប្រុសម្នាក់នេះផង លុយ 1$ របស់បងប្អូនអាចជួយជីវិតក្មេងល្អម្នាក់ឲ្យរស់រានមានជីវិតដូចក្មេងដ៏ទៃបាន។ សូមទស្សនាវិដេអូខាងក្រោម៖