ទឹកចិត្តគ្រូបង្រៀន...លោកគ្រូ អ្នកគ្រូ ជួយសិស្សអស់ពីកម្លាំកាយ ចិត្ត ជួយក្នុងន័យមនុស្សធម៌ មិនដែលចង់បានការតបស្នងអ្វីពីសិស្សានុសិស្សនោះទេ...
-

គ្រូគឺជាអ្នកម្តាយទីពីររបស់កូនៗគ្រប់រូប ទាំងការផ្តល់ការមើលថែ និងការបង្ហាត់បង្រៀន ដល់សិស្សានុសិស្ស បើទោះបីជាលំបាកខ្លាំងយ៉ាងណា ក៏អ្នកគ្រូ មិនដែលត្អូញត្អែរប្រាប់សិស្សនោះឡើយ ។ អ្នកគ្រូលោកគ្រូ មិនដែលទាមទារ ឬ ត្រូវការ ការតបស្នងសងគុណពីសិស្សានុសិស្ស ដែលគាត់បានបង្ហាត់បង្រៀននោះទេ គឺសូមត្រឹមតែឲ្យកូនៗដើរនូវមួយដែលត្រឹមត្រូវតែប៉ុណ្ណោះ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Mea Lea Mea Lea បានបង្ហោះសារថា"*ម៉ាក់គ្រូមិនមែនត្រឹមជាគ្រូបង្រៀន១មុខទេ!?? ម៉ាក់គ្រូជាគ្រូពេទ្យសង្គ្រោះបន្ទាន់ដោយមិនមានគិតប្រាក់កម្រៃថ្លៃពលកម្មសូម្បី១រៀលលុយខ្មែរ?? ហើយក៏ជាគ្រូសម្អាតអនាម័យផងដែរ??នូវពេលសិស្សខ្លួនមានបញ្ហាផ្សេងៗកើតឡើងនៅចំពោះមុខ?? ម៉ាក់គ្រូជួយសិស្សមិនមានបំណងចង់បានដុំពេជ្រ ដុំមាស ពីនរណាម្នាក់ឬពីឪពុកម្ដាយសិស្សក៏គ្មាន។

*ម៉ាក់ គ្រូជួយសិស្សអស់ពីកម្លាំកាយចិត្តជួយក្នុងន័យមនុស្សធម៌ ចង់ឱ្យសិស្សផុតពីគ្រោះថ្នាក់ដល់ជីវិត និងចង់បានពាក្យ១ម៉ាត់ដ៏ពិសេសចេញពីមាត់ឪពុកម្ដាយសិស្សនូវពាក្យថា៖(អរគុណ)ដែលមិនមែនជាលុយ មិនមែនជាដុំមាស ដុំពេជ្រ?? តែម៉ាកគ្រូម្នាក់នេះជួយសិស្សជាច្រើនកន្លងមកបានត្រឹមហត់ និងខកកម្លាំងចិត្ត តែមិនអីទេឪពុកម្ដាយសិស្ស១ចំនួនការយល់ដឹងនៅខ្សោយណាស់!??????(ខលចង់៥០ដងទម្រាំលើក)"។

ប្រភព៖ Mea Lea Mea Lea