មិនដឹងឈឺខ្លាំងយ៉ាងណាទេ...ប្អូនស្រី ហាក់ ថារី ត្រូវបានភ្លើងឆេះរលាកជើង បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយគ្រួសារមិនមានលទ្ធភាពជូនគាត់មន្ទីរនោះទេ រាល់យំប្អូនស្រីគេងយំ ព្រោះតែក្តីឈឺចាប់...
-

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ខ្ញុំបាទរ៉ាហ្វីន ដែលជាយុវជនមូស្លីមកម្ពុជា បានបង្ហោះសារសូមអំពាវនាវដល់ សប្បុរសជន មេត្តាជួយដល់ប្អូនស្រីម្នាក់​ ដែលគាត់ត្រូវភ្លើងឆេះរលាកជើងរងរបួសធ្ងន់ យ៉ាងខ្លាំង ។ ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា "មិនដឹងឈឺយ៉ាណាទេបងប្អូន?សូមជួយសែរមួយបានទេ?សូមអំពាវនាវដល់សប្បុរសជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេសជួយឧបត្ថម្ភដល់ប្អូនស្រីម្នាក់នេះផង​ គាត់បានភ្លើងឆេះជើងរបួសធ្ងន់ហើយគ្មានថវិកាសម្រាប់ព្យាបាលទេ​ គាត់ឈ្មោះ​ ហាក់​ ថារី​ អាយុ១០ឆ្នាំ​ ជាសិស្សនៅសាលាបឋមសិស្សាបាប្រីយ៍​ ឃុំព្រែកចង្រ្កាន​ ស្រុកសុីធរកណ្តាល​ ខេត្តព្រៃវែង ។ បងប្អូនជួយឧបត្ថម្ភសូមទំនាក់ទំនងមកលេខ081​ 641318​ យេីងរួមគ្នាដេីម្បីប្រទេសជាតិយេីងទាំងអស់គ្នាណាបងប្អូន?"។

សូមបងប្អូនទាំងអស់មេត្តាជួយជាថវិការបន្តិចបន្តួច ដើម្បីជួយដល់ប្អូនស្រីផង ព្រោះគាត់ពិតជាឈឺចាប់ខ្លាំងណាស់ មានពេលខ្លះទ្រាំមិនបាន លួចយំ ព្រោះតែក្តីឈឺចាប់៕

ប្រភព៖ ខ្ញុំបាទរ៉ាហ្វីន ដែលជាយុវជនមូស្លីមកម្ពុជា