មិនមែនលំៗទេ ! ដើម្បីមុខមាត់ប្រទេស កម្ពុជា កីឡាករលះបង់ ឈាមស្រស់ សាច់ស្រស់ ពេលប្រគួតជាមួយហ្វីលីពីនយប់មិញ
ស៊ីហៀង
-

បងប្អូនច្បាស់ជាបានជ្រាបហើយថានៅកាលពីល្ងាចមិញនេះ នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមបាល់ទាត់ជម្រើសជាតិ គោព្រៃកម្ពុជា ក្នុងអាយុក្រោម២២ឆ្នាំ បានប៉ះគ្នាជាមួយក្រុមជម្រើសជាតិ អាយុក្រោម២២ឆ្នាំរបស់ប្រទេសហ្វីលីពីន នៅឯពហុកីឡាដ្ឋានជាតិ Rizal Memorial ក្នុងព្រឹត្ដិការណ៏ការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន ដោយមានការអញ្ចើញចូលទស្សនាយ៉ាងច្រើនកុះករ។

ក្នុងជំនួបការប្រកួតនេះដែរ ក្នុងតុងទីមួយ គោព្រៃកម្ពុជា ស៊ុតបញ្ញូលទីនាំមុខក្រុមម្ចាស់ផ្ទះហ្វីលីពីនបានមួយគ្រាប់គឺកីឡាករ កែវ សុខផេង ជាអ្នកស៊ុតបញ្ចូលទី បន្ទាប់មកនៅចុងម៉ោងក្រុមម្ចាស់ផ្ទះក៏បានស៊ុតបញ្ចូលទីរបស់កម្ពុជាបានមួយគ្រាប់វិញទើបធ្វើឲ្យលទ្ធផលប្រែប្រួល បញ្ចប់ការប្រគួត ក្រុមទាំងពីរនេះទទួលបានលទ្ធផលស្មើរគ្នា​ គឺ ១ ទល់និង ១ ។

នេះបើយោងទៅតាមគណនីហ្វេសប៊ុកផេករបស់ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការលើកឡើងឲ្យដឹងថា ៖ ទាំងនេះជារបួសរបស់កីឡាករយេីង បន្ទាប់ពីប៉ះទង្គិចគ្នាកាលពីយប់មិញ ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន។ ហ្វីលីពីនអាយុក្រោម២២ឆ្នាំ ១:១ កម្ពុជាអាយុក្រោម២២ឆ្នាំ