បងៗសូមជួយខ្ញុំផង...សាលារៀនមួយកន្លែង​ កំពុងជួបនូវការខ្វះខាត សំភារៈសិក្សា និងឯកសណ្ឋានសិស្ស ចំនួន៣៦នាក់ ប្អូនៗនៅខេត្ត...
ស៊ីហៀង
-

បើយោងតាមគណនីហ្វេសប៊ុករបស់តារាសម្តែង លោក ស្រេន វុធថា ដែលជាតារាសម្តែងមួយរូប ទទួលបានការគាំទ្រយ៉ាងខ្លាំង ទាំងការសម្តែង និងការចុះជួយដល់សង្គម ពិសេសគឺក្មេងកំពុងជួបនូវការលំបាក ខ្វះសំភារៈសិក្សា និងចាស់ៗដែលរស់នៅយ៉ាងកំសត់នៅក្នុងតំបន់ នានាក្នុងប្រទេសកម្ពុជា។

ជាក់ស្តែង នៅក្នុងគណនីហ្វេសប៊ុករបស់លោក បានបង្ហោះសារថា "សូមបងប្អូនសប្បុរសជនជួយចែករំលែកសេចក្ដីស្រលាញ់ប្អូនៗផង ត្រូវការ សំភារៈសិក្សា ឯកសណ្ឋានសិស្ស៣៦នាក់សំរាប់សាលារៀនតំបន់ដាច់ស្រយាល នៃស្រុកបារាយណ៍​ ខេត្តកំពង់ធំ​។ បងប្អូនអាចចែករំលែករឺឧបត្ថម្ភតាមសទ្ធាផងចុះ... Acha Chet Thor 093405022/095405022"។

 អាស្រ័យហេតុនេះ សូមបងប្អូនមេត្តាជួយដល់ប្អូនៗ កំពុងតែចង់ចេះ ចង់ដឹង និងកំពុងតែស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីអនាគត របស់ពួកគាត់បានឆ្លងកាត់ ពីភាពក្រីក្រផង៕

ប្រភព៖​ស្រេន វុធថា