ជួយស៊ែរឲ្យប្អូនប្រុសបានដឹងផង...ប្អូនប្រុស ធន ម៉េងហ៊ាង ប្រកាសជួយឧបត្ថម្ភសំភារៈសិក្សា និងឯកសណ្ឋានសិស្សដល់ប្អូនប្រុស សម្រាប់ការសិក្សាពេញមួយឆ្នាំពេញ ...
ស៊ីហៀង
-

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់រួចមកហើយពីវត្តមានរបស់ប្អូនប្រុសធន ម៉េងហ៊ាង ដែលប្អូនប្រុសបានចូលរួមយ៉ាងសកម្ម នៅក្នុងការជួយដល់ជនទីទាល់ក្រ និងក្មេងៗ ដែលកំពុងតែជួបនូវការខ្វះខាត រឿងសំភារៈសិក្សា និងកត្តាផ្សេងៗជាច្រើនទៀត។ ដោយឡែកក្រោយពីបានឃើញនូវទុក្ខលំបាករបស់ប្អូនប្រុសម្នាក់ ដែលគាត់កំពុងតែជួបនូវការខ្វះខាត រឿងសំភារៈសិក្សានោះ ប្អូនប្រុសក៏បានបង្ហោះសារដោយជួយជាសំភារៈដល់ប្អូនប្រុស ចំនួន១ឆ្នាំពេញ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុសធន ម៉េងហ៊ាង បានបង្ហោះសារនៅមុននេះបន្តិចថា "ខ្ញុំបាទសូមឧបត្ថម្ភនូវ ឯកសណ្ឋានសិស្ស និង សម្ភារៈសិក្សា សម្រាប់រៀនមួយឆ្នាំពេញជូនដល់ប្អូនប្រុស ទុកប្រើប្រាស់រៀនសូត្រ លេខទូរសព្ទ័ខ្ញុំបាទ ☎️ 098993969"។

អាស្រ័ហេតុនេះ សូមបងប្អូនមេត្តាជួយដល់ចែករំលែកឲ្យបានប្អូនប្រុសកំសត់ ម្នាក់នេះផង ដើម្បីឲ្យគាត់បានទទួលដំណឹងល្អមួយនេះ ហើយនិងមកទទួលសំភារៈសិក្សា ដែលជាសំភារៈចាំបាច់បំផុតនៅក្នុងការសិក្សា ក៏ដូចជានៅក្នុងជីវិត៕

ប្រភព៖ ធន ម៉េងហ៊ាង