កាលពីពេលថ្មីនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបណ្តាលឲ្យមានមនុស្សជាច្រើន បានស្លា ប់នៅក្នុងករណីគ្រោះថ្នាក់ដ៏អាក្រក់មួយនេះ ជាហេតុធ្វើឲ្យមហាជនពិតជាការតក់ស្លត់ជាខ្លាំង មិនដឹងថាម្តាយឪពុក ប្រពន្ធកូន របស់ពួកគាត់ពិបាកចិត្តយ៉ាងណានោះទេ ព្រោះតែការចាកចេញមួយនេះ គ្មានថ្ងៃនិងជួបគ្នាវិញ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា វ៉ាន់ សុភា បានបង្ហោះសារថា "ក្នុងវិស័យអ្នកលក់ថ្នាំពេទ្យចុះតាមខេត្តដូចយកជីវិតផ្ញើលើដងវិថីមានហានិភ័យខ្ពស់ណាស់ សូមប្រុងប្រយ័ត្នអោយបានខ្ពស់ដើម្បីរក្សាសុវត្តិភាពទាំងអស់គ្នា។ មច្ចុរាជចរាចរណ៍ពិតជាសាហាវខ្លាំងណាស់ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង! ( ពុទ្ធោអើយ ស្លា ប់ដល់ទៅបួននាក់ ) តើប្រពន្ធកូន ឪពុកម្តាយ គ្នាសោកសង្វេគយ៉ាងណាទៅ?"។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍សោកស្តាយ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះគ្រួសារនៃស ពដែលបានបាត់បង់មនុស្សជាទីស្រលាញ់ ដែលពួកគាត់បានទៅឆ្ងាយ ឆ្ងាយគ្មានថ្ងៃនិងត្រឡប់មកវិញ។
គួរបញ្ជាក់ផងដែរថា ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ០២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៤និង៣៤ នាទីរសៀល ស្ថិតក្នុងភូមិប្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ។ ជនរងគ្រោះទី១.ឈ្មោះ សូ សំនាង ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកកោះធំ ខេត្តកណ្តាល។ ទី២.ឈ្មោះ វីរះ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តស្វាយរៀង។ទី៣. ឈ្មោះ ស៊ាង គ្រី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅខេត្តកំពង់ចាម។ ទី៤.ឈ្មោះ ប៊ូ ប៊ុនថន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។មិត្តរួមការងារនឹងគ្នា ផ្នែកចុះខេត្តស្វែងរកអតិថិជន៕


ប្រភព៖វ៉ាន់ សុភា