អតីតយុទ្ធជន និងក្រុមគ្រួសារត្រូវបានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ទទួលបានផ្ទះមួយខ្នងនិងដីសម្រាប់បង្ករបង្កេីនផលចំនួន ២ហិកតា ដែលបានការឧបត្ថម្ភដោយ...
ស៊ីហៀង
-

កាលពីថ្ងៃទី  ទី០៣ ខែធ្នូ ឆ្នាំ២០១៩ អតីតយុទ្ធជន និងក្រុមគ្រួសារត្រូវបានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ រៀបចំដឹកជញ្ជូនគាត់ដេីម្បីទៅរស់នៅទីតាំងថ្មីដោយស្ម័គ្រចិត្ត ដែលរៀបចំដោយសមាគម មានអស័យដ្ឋាននៅភូមិបាក់ ឃុំចុងកាល់ ខេត្តឧត្តមានជ័យ ដោយក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នង ដែលមានដីទំហំ ៣០ x ៨០ ជាមួយនឹងដីសម្រាប់បង្ករបង្កេីនផលចំនួន ២ហិកតា ។

នៅក្នុងគណនីហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះសារឲ្យដឹងថា" នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែធ្នូ ឆ្នាំ២០១៩ អតីតយុទ្ធជន និងក្រុមគ្រួសារត្រូវបានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ រៀបចំដឹកជញ្ជូនគាត់ដេីម្បីទៅរស់នៅទីតាំងថ្មីដោយស្ម័គ្រចិត្ត ដែលរៀបចំដោយសមាគម មានអស័យដ្ឋាននៅភូមិបាក់ ឃុំចុងកាល់ ខេត្តឧត្តមានជ័យ ដោយក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នង ដែលមានដីទំហំ ៣០ x ៨០ ជាមួយនឹងដីសម្រាប់បង្ករបង្កេីនផលចំនួន ២ហិកតា ។ អតីតយុទ្ធជន ទាំង១០១គ្រួសារដែលមានមនុស្សសរុប ២៦៤នាក់ បង្ហាញអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងជាប្រធានកិត្តិយសអតីតសមាគមយុទ្ធជនកម្ពុជា រាជធានីនៅភ្នំពេញ ដែលបានជួយឧបត្ថម្ភក្នុងការសាងសង់លំនៅដ្ឋាន និងក៏សូមថ្លែងអំណរគុណដល់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការជួយរៀបចំចាត់ចែង ជាពិសេសជួយក្នុងបំពាក់សម្ភារ:ជាច្រេីនសម្រាប់ផ្ទះនិមួយៗ "។

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ