ជួយស៊ែរឲ្យកូនខ្មែរដឹងផង ! ថាកម្ពុជាមានឋានសួគ៌ក្រោមមេឃ ទៅលេងស្ទឹងពពកខេត្តកោះកុងពិតជាមិនខកបំណងទេ (មានវិដេអូ)
ស៊ីហៀង
-

ខេត្តកោះកុងក៏មានកន្លែងទាក់ទាញបែបធម្មជាតិមិនចាញ់ខេត្តដទៃដែរ ដូចជារមណីយដ្ឋានទឹកធ្លាក់តាតៃ ព្រៃកោងកាង ក៏ដូចជានៅតាមកោះនានាជាដើម ។​ ថ្មីៗនេះ ស្រុកស្រែអំបិល ក៏បានរំលេចនូវតំបន់ទេសចរណ៍ធម្មជាតិដ៏ល្អប្រណិតមួយទៀតដូចនៅលើឋានសួគ៌នោះគឺ ស្ទឹងពពក ដែលយើងអាចមើលឃើញពពកនៅផ្តុំគ្នាជាច្រើន ហើយមានខ្យ់បក់ដូចជាទឹកស្ទឹងកំពុងហូរ ។

ដើម្បីចង់ជ្រាបឲ្យកាន់តែច្បាស់តោះមកទស្សនាវីដេអូនេះទាំងអស់គ្នា​ដេីម្បីស្វែងយល់ពីមូលហេតុដែលដាក់ឈ្មោះតំបន់បាតុភូតធម្មជាតិស្រស់ស្អាតនេះថាស្ទឹងពពក​ដោយសារវាជាកន្លែងតែមួយគត់ដែលអាចមានលំហូរអព្ទ័បានតាមច្រលងជួរភ្នំក្រវាញខាងត្បូងហេីយអាចមេីលឃេីញត្រេីយម្ខាងទៀតរបស់ជួរភ្នំក្រវាញខាងត្បូងដូចគ្នាទេីបប្រៀបបានដូចជាស្ទឹងយេីងសង្ឃឹមថាតំបន់នេះ          

នឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិថ្មីមួយទៀតសូមចូលរួមចែករំលែកទៅដល់កូនខ្មែរថាស្ថិតនៅប្រទេសកម្ពុជា ?? យេីងគឺស្រុកស្រែអំបិល​ ខេត្តកោះកុង​ ??ហេីយកុំភ្លេចចុចពាក្យ​HD ផងដេីម្បីពិនិត្រមេីលលំហូរអព្ទ័ពពកនេះកាន់តែច្បាស់៕ ចង់ជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖