ភ្នំពេញ៖ តារាចម្រៀងវ័យក្មេងកញ្ញាសោភា ទេពី ដែលកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង ស្របពេលការងារសិល្បៈកាន់តែមមាញឹកពីមួយថ្ងៃទៅមួយថ្ងៃនោះ កាន់តែធ្វើឲ្យកញ្ញា មានអ្នកគាំទ្រកាន់តែខ្លាំង ក៏ព្រោះតែទឹកដមសំលេងដ៏ពិរោះរបស់កញ្ញា ទើបធ្វើឲ្យកញ្ញាមានកេរ្តិ៍ឈ្មោះបោះសំលេងខ្លាំងយ៉ាងនេះ។

កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះក៏បានបង្ហោះសារអមជាមួយនឹងអត្តសញ្ញាណប័ណ្ណដែលបញ្ជាក់ពីអាយុពិតរបស់កញ្ញា ដោយកញ្ញាបានប្រាប់ឲ្យដឹងថា "កាលញុមប្រលងចម្រៀងខ្ញុំអាយុ14ទេតែខ្ញុំតំឡេីងអាយុ ញុមអាយុ១៦មែនឆ្នាំនឹងខ្ញុំអាយុ16ចូលដល់ងៃ05ខែ05ឆ្នាំ2020ខួបកំណេីតខ្ញុំចូលអាយុ17ឆ្នាំ ហេីយខ្ញុំមិនបានមកកុហក់រឿងអាយុដែរ (សូមបញ្ជាក់ការពិត) ?នេះជាអាយុពិតប្រាកដរបស់ខ្ញុំ"។

តារាចម្រៀងវ័យក្មេង បានធ្វើការបើកបង្ហាញជូនបងប្អូនសំបុត្រកំណើតរបស់កញ្ញា ក៏ដូចជាអត្តសញ្ញាណប័ត្ររបស់ខ្លួនផ្ទាល់ ដើម្បីបញ្ចប់ការងឿងឆ្ងល់ពីបណ្តាអ្នកគាំទ្រ ដែលគិតថានាងកុហកប្រាប់អាយុមិនពិត ។











ប្រភព៖ សោភា ទេពី