កូនខ្មែរ ជួយស៊ែរ និងចំណាំមុខទុក ! បុរសម្នាក់នេះហើយដែលបានប្រមាថខ្មែរថា​​«ប្រទេស​កម្ពុជា​ទៅថ្ងៃ​អនាគត​នឹង​ក្លាយ​ទៅ​ជា​ភូមិ​ដ៏តូច​មួយ​របស់​វៀតណាម​»…
ស៊ីហៀង
-

បងប្អូនច្បាស់ជាបានជ្រាបហើយថា នៅកាលពីម្សិលមិញនេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ២២ឆ្នាំ បានជួបប្រកួតជាមួយ ក្រុមជម្រើសជាតិវៀតណាម អាយុក្រោម ២២ឆ្នាំ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ( SEA Games )។គួរឱ្យសោកស្តាយ លទ្ធផលជាផ្លូវការ កម្ពុជា បានចាញ់គ្រាប់បាល់វៀតណាមទៅហើយគឺ កម្ពុជា ០-៤វៀតណាម ។

នៅក្នុងជំនួបរបស់កម្ពុជានិងវៀតណាមកាលពីយប់មិញនេះមានជនជាតិវៀតណាមម្នាក់ដែលមានឈ្មោះថា luân chính ủy បានធ្វើការខមមិននៅលើការផ្សាយបន្តផ្ទាល់ថា ​In the future Cambodia will be a small district of Vietnam មានន័យជាខ្មែរថា​​(ប្រទេស​កម្ពុជា​ទៅថ្ងៃ​អនាគត​នឹង​ក្លាយ​ទៅ​ជា​ភូមិ​ដ៏តូច​មួយ​របស់​វៀតណាម​)។

បន្ទាប់ពីឃើញការបខមមិនដូច្នេះរួចបានធ្វើឲ្យប្រជាជនកម្ពុជាខឹងយ៉ាងខ្លាំងហើយភ្លាមៗនោះដែរគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Han Sahi បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា៖ ការ​យល់​ឃើញ​របស់​ជនជាតិ​វៀតណាម​មក​លើ​ពូជសាសន៍​ខ្មែរ​ គឺ​ជាការ​យល់​ឃើញ​តាម​ក្បួន​ខ្នាត​មួយ​ដែល​ដូនតា​របស់​គេ(ហូជីមិញ​)បាន​ដាក់​គោលដៅ​ទុក​អោយ​យ៉ាង​ច្បាស់​លាស់​និង​ជាក់​លាក់​បំផុត​! ហើយ​កូន​ចៅ​ជំនាន់​ក្រោយ​របស់​គេ​អនុវត្តន៍​តាម​បាន​យ៉ាង​ត្រឹមត្រូវ​និង​ជាប់​លាប់​ឥត​មាន​ចន្លោះ​ប្រហោង​ឡេីយ​!

គេ​និយាយ​បែប​នេះ​បាន​ ព្រោះ​គេ​យល់​ពី​អត្តចរិត​របស់​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​នេះ​បាន​យ៉ាង​ច្បាស់​ដូច​បាតដៃ​ថា​ជា​មនុស្ស​បែប​មិច​! អត្មានិយម​គិត​តែពី​ប្រយោជន៍​ផ្ទាល់ខ្លួន​ អត់ខ្វល់​អ្វី​ទាំង​អស់​ អគតិ​គ្រប់​បែប​យ៉ាង​…ទោះបី​ជា​ជន​ជាតិ​វៀតណាម​មិន​យក​ក៏គង់តែ​ថ្ងៃ​ណា​មួយ​ត្រូវ​សត្វ​តិរច្ឆាន​ដណ្តើម​គ្នា​ហែក​ស៊ី​អស់​ដែរ​ បើ​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​នេះ​នូវ​តែ​មាន​អត្តចរិត​បែបនេះ​នោះ…!