មានសង្ឃឹមហើយ ! លោក K01 ប្រកាសជួយប្អូនស្រី ដាក់ពាក់បណ្តឹងទៅលើបុរសជាប្តី ដែលលួចទៅរៀបកាប្រពន្ធថ្មី នឹងជួយឧបត្ថមថវិកាមួយចំនួនទៀតសំរាប់ទឹកដោះគោកូន...(មានវិដេអូ)
ស៊ីហៀង
-

កំពង់ចាម ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថានៅកាលពីថ្ងៃមិញនេះមានការភ្ញាក់ផ្អើលជាខ្លាំងនៅកន្លែងរោងការខណៈដែលស្ត្រីម្នាក់ពរកូនស្រីខ្លួនមកចូលក្នុងរោងការ អះអាងថាខ្លួនជាប្រពន្ធរបស់បុរសម្នាក់ដែលលួចមកការប្រពន្ធក្រោយស្ងាត់ៗដូចខ្លួនមិនមានរឿងអ្វីកើតឡើងអញ្ចឹង។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៨ ធ្នូ ឆ្នាំ២០១៩ ស្ថិតនៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

យោងតាមប្រភពព័ត៌មានបានអោយដឹងថាស្ត្រីរងគ្រោះ ដែលជាអតីតប្រពន្ធដើម មិនទាន់ចប់សាលក្រម ឈ្មោះ រិន រចនា អាយុ១៩ឆ្នាំ បានបីស្រីកូនតូចចូលតវ៉ានៅរោងការ ក្នុងពេលដែលអតីតប្តី ឈ្មោះ ឆែមសុខលី កំពុងតែសំពះផ្ទឹមកាត់សក់ នៅវេលាព្រឹកថ្ងៃអាទិត្យ ទី៨ ខែវិច្ឆិកាឆ្នាំ២០១៩នេះធ្វើព្រងើយ បណ្តាលអោយនាងស្រក់ទឹកភ្នែកគួរអោយអាសូរបំផុត។

យ៉ាងណាមិញបើយោងទៅតាមគណនៅហ្វេសប៊ុករបស់លោក K01 បានធ្វើការលើកឡើងឲ្យដឹងនៅមុននេះបន្តិចថា ៖ មិនដឹងថាបងប្អូនគាំទ្រK01ដែរទេ? ខមិនម្នាក់មួយផងK01សូមប្រកាសស្វែងរកប្អូនស្រី នឹងជួយដាក់ពាក់បណ្តឹងទៅលើបុរសជាប្តី ដែលលួចទៅរៀបកាប្រពន្ធថ្មីនោះ នឹងជួយឧបត្ថមថវិកាមួយចំនួនទៀតសំរាប់ទឹកដោះគោកូនកូនគេកូនយើងប្អូនគេប្អូនយើង ៕

សូមទស្សនាវិដេអូខាងក្រោម៖