មិនមែនលំៗទេ ! ស្រីស្អាតទាំង ៣ នាក់នេះហើយ ដែលប្រមូលមេដាយមាស និងប្រាក់ជូនប្រទេសកម្ពុជា នៅក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 ...(មានវិដេអូ)
-

(ម៉ានីល, ហ្វីលីពិន)៖ កីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាស ១គ្រឿង នៅព្រឹត្តិការណ៍កីឡា SEA Games 2019 ក្រោយយកឈ្នះគូប្រជែងម្ចាស់ផ្ទះហ្វីលីពីននៅមុននេះបន្តិច។ នេះបើតាមការបញ្ជាក់របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

នេះជាការការពារមេដាយមាសបានសម្រេចនៅវគ្គផ្តាច់ព្រ័ត្រដែលត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០១៩ បន្ទាប់ឈ្នះមេដាយមាសលេីកដំបូងក្នុង SEA Game 2017 នៅប្រទេសម៉ាឡេស៊ី ក្នុងកីឡាតេក្វាន់ដូទម្ងន់លេីស ៧៣គីឡូក្រាម។ កញ្ញា ស៊ន សៀវម៉ី ជាអតីតម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី២៩ ឆ្នាំ២០១៧ ដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។

ជាមួយគ្នានេះមិត្តរួមជាតិ កីឡាការិនីតេក្វាន់ដូ ឈឿង អាលីហ្សា បានប្រកួតចាញ់កីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ដោយពិន្ទុ ១២ទល់នឹង៣ នៅវគ្គផ្តាច់ព្រ័ត្រ បានត្រឹមមេដាយប្រាក់ប៉ុណ្ណោះ។ ឯកីឡាការិនីកូនកាត់ ថិប កាសាន់ទ្រេនីកូល បានត្រឹមមេដាយប្រាក់ ១ ដូចគ្នា ក្រោយចាញ់កីឡាការិនីវៀតណាម ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ ចំពោះមេដាយបណ្ដោះអាសន្ន និងអត្តពលិក ដែលកម្ពុជាដណ្ដើមបានព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនមានចំនួន ៣៥គ្រឿង (មាស៣, ប្រាក់៦ និងសំរឹទ្ធ២៦)៕