តោះកូនខ្មែរ ! មកដឹងពី ប្រវត្តរបស់ជើងខ្លាំង ខាន់ ចេសា ដែលមានឈាមជ័រខ្មែរ-ម៉ិចសិច-អាមេរិច ដែលទើបតែឈ្នះមេដាយមាសថ្ងៃនេះ....
ស៊ីហៀង
-

ថ្ងៃនេះសូមណែនាំនារីរូបស្រស់ដែលមានឈាមជ័រខ្មែរ-ម៉ិចសិច-អាមេរិចអោយបងប្អូនស្គាល់។ គាត់ឈ្មោះ ខាន់ ចេសា (Jessa Khan) គឺជាកីឡាការនីផ្នែក ជូ ជីតស៊ូ (Ju-jitsu) គាត់ធ្លាប់នាំមេដាយមាស Asian Gameជូនកម្ពុជានៅឆ្នាំ2018 ដែលប្រទេសឥណ្ឌូនេស៉ី ធ្វើជាម្ចាស់ផ្ទះ។ 

គាត់ជាមនុស្សស្រីដែលមានសមត្ថភាពខ្ពស់បំផុតលើវិញ្ញសារនេះ គាត់ជាអត្តពលិកមួយរូបដែលខ្ញុំហ៊ាននិយាយថាខ្លាំងជាគេបំផុតដែលមានឈាមជ័រកម្ពុជា បច្ចុប្បន្ន គាត់ស្ម័គ្រចិត្ត តំណាងអោយកម្ពុជា ប្រគួតលើវិញ្ញា ជូ ជីតស៊ូ ប៉ុន្តែ ខ្ញុំឃើញថា ប្រជាជនខ្មែរដូចជាមិនស្គាល់គាត់ មិនចាប់អារម្មណ៍ពីគាត់។

 ខ្ញុំចូលចិត្តតាមដានគាត់ណាស់ ខ្ញុំហ៊ាននិយាយថា គាត់ទៅដល់ណា យកមេដាយបានដល់ហ្នឹង បើសិនជាយើងប្រងើយមិនយកចិត្តទុកដាក់ពីគាត់ ខ្ញុំជឿរថាថ្ងៃណាមួយ អាមេរិចនឹងយកឈ្នះចិត្តគាត់ អាចអោយគាត់តំណាងអោយអាមេរិចវិញក៏ថាបាន។ បច្ចុប្បន្ន មេដាយនិងពានដែលគាត់ឈ្នះ អាចប្រហែល១០០ហើយ រាប់តាំងពីគាត់អាយុ១២ឆ្នាំ។ ប៉ុន្តែខ្ញុំនឹងលើកយកមេដាយដែលគាត់ឈ្នះតាំងពីឆ្នាំ2017អោយបងប្អូនស្គាល់:

-ឆ្នាំ2017 :

+ មេដាយមាស European Championship

+មេដាយមាស PAN American Championship

+មេដាយមាស Las Vegas Open ចំនួនពីរគ្រឿង

+មេដាយមាស San Diego Open ចំនួនពីរគ្រឿង

+មេដាយមាស World Championship ចំនួនពីគ្រឿង

+មេដាយមាស Long Beach ចំនួនពីរគ្រឿង

+មេដាយមាស Los Angeles Grand Slam

+មេដាយមាស No ni World Championship ពីរគ្រឿង

+មេដាយមាស JIU JUTSU World League ពីរគ្រឿង

-ឆ្នាំ2018

+មេដាយមាស Los Angeles Open ពីរគ្រឿង

+មេដាយមាស Tap Out Cancer

+មេដាយមាស Gracie National

+មេដាយមាស JIU JUTSU World League ពីរគ្រឿង

+មេដាយមាស FIVE Gold

+មេដាយមាស PAN American Championship ពីរគ្រឿង

+មេដាយមាស San Diego Open ពីរគ្រឿង

+មេដាយមាស World Championship

+មេដាយមាស American National Gi & No Gi

+មេដាយមាស 2018 Asian Games

In 2019

Purple Belt Champion?

អត្ថបទ: Rith Kakda