ជួយលើកទឹកចិត្ត កីឡាករខ្មែរយើងផង ! ថ្ងៃនេះ កម្ពុជា ត្រូវប្រគួតជាមួយ មីយ៉ាន់ម៉ា ដើម្បីដណ្តើមមេដាយសំរិទ្ធ
ស៊ីហៀង
-

ហ្វេសប៊ុក ៖ បងប្អូនច្បាស់ជាបានជ្រាបហើយថាបន្ទាប់ពីក្រុមបាល់ទាត់គោព្រៃកម្ពុជាប្រគួតចាញ់ក្រុមបាល់ទាត់វៀតណាម នៅក្នុងលទ្ធផល ៤-០ ភ្លាមៗនោះសមាជិកនៅក្នុងក្រុមម្នាក់គឺកីឡាករ កែវ សុផេង ត្រូវបានសមាគមន៍វៀតណាមទម្លាយប្រវត្តរបស់ខ្លួនថា ជាកូនកាត់វៀតណាម មានម្តាយជាជនជាតិវៀតណាម និង ឪពុកជាជនជាតិខ្មែរ ចំពោះដំណឹងនេះបា​នធ្វើឲ្យមនុស្សមួយក្រុមតូចបានវាយប្រហារទឹកចិត្ត កីឡាកររូបនេះខ្លាំងណាស់ ។

តែទោះជាមានការរិះគន់ខ្លាំងយ៉ាងណាក៏ដោយសំខាន់ កែវ សុខផេង មានបេះដូងជាខ្មែរហើយគេមិនដែលចាត់ទុកថាគេជាជនជាតិវៀតណាមឡើយហើយមិនត្រឹមតែប៉ុណ្ណោះទេគេបានប្រាប់ទៅប្រជាជនខ្មែរពីអារម្មណ៍របស់ខ្លួននៅលើបណ្តាញសង្គមថា ៖ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នកមានគុណ ថ្នាក់ដឹកនាំ បងប្អូន មិត្តភ័ក្តិ ព្រមទាំងអ្នកគាំទ្រទាំងអស់ដែលបានផ្តល់កម្លាំងចិត្តដល់រូបខ្ញុំនាពេលកន្លងមកក្នុងស្មារតី «មហាគ្រួសារខ្មែរ» ដែលជាសមានចិត្តដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។

ទឹកចិត្តរបស់អ្នកទាំងអស់គ្នាបានជំរុញឱ្យខ្ញុំកាន់តែខិតខំប្រឹងប្រែងលត់ដំខ្លួនថែមទៀតដើម្បីភាពរីកចម្រើនក្នុងអាជីពនាពេលអនាគត ជាពិសេសគឺប្តេជ្ញាសហការជាមួយមិត្តរួមក្រុមជម្រើសជាតិយើងនៅក្នុងការប្រកួតថ្ងៃស្អែកដែលជាបេសកកម្មដ៏សំខាន់មួយរបស់ក្រុមគោព្រៃយើងក្នុងព្រឹត្តិុការណ៍សុីហ្គេមលើកទី៣០នេះ។

យើងនឹងរួមដំណើរទៅមុខជាមួយគ្នាដើម្បីជ័យជម្នះ និងការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់របស់ជាតិយើង!សូមអរគុណដោយក្តីគោរពស្រលាញ់ចំពោះអ្នកគ្រប់គ្នា!(សូមបញ្ជាក់ដែរថា នេះជាផេកផ្លូវការតែមួយគត់របស់ខ្ញុំ)។

គួរបញ្ចាក់ផងដែរថា ថ្ងៃនេះជាការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនមីយ៉ាន់ម៉ាអាយុក្រោម២២ឆ្នាំ vs កម្ពុជាអាយុក្រោម២២ឆ្នាំ នៅថ្ងៃទី១០ ធ្នូ ២០១៩ | ម៉ោង ៣:០០ រសៀល | កីឡដ្ឋាន Rizal Memorial ផ្សាយផ្ទាល់ ហង្សមាស HDTV។