កីឡា​ការិនី​តេក្វាន់​ដូ​កម្ពុជា ថិប កាសាន់​ដ្រេនីកូល លេច​ធ្លោ​ក្នុង​ព្រឹត្តិការណ៍​​កីឡា​ស៊ីហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន...
ស៊ីហៀង
- 2944

បើយោងតាមគណនីហ្វេសប៊ុករបស់ក្រសួងអប់រំយុវជននិងកីឡា បានបង្ហោះសារថា" ថិប កាសាន់​ដ្រេនីកូល កីឡា​ការិនី​តេក្វាន់​ដូ​កម្ពុជា​លេច​ធ្លោ​ក្នុង​ព្រឹត្តិការណ៍​​កីឡា​ស៊ីហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន

កីឡា​ការិនី​​តេក្វាន់ដូ​កូន​កាត់​ខ្មែរ-អាមេរិក ថិប កាសាន់​ដ្រេនីកូល បាន​នាំ​មក​ជ័យ​ជម្នះ​ជា​បន្ត​បន្ទាប់​ជូន​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​ព្រឹត្តិការណ៍​ការ​ប្រកួត​កីឡា​តេ​ត្វាន់​ដូ​​កម្រិត​អន្តរជាតិ​។​ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ ដែល​កំពុង​ប្រព្រឹត្ត​ទៅ​ប្រទេស​ហ្វីលីពីន ទោះ​បី​កីឡា​ការិនី​ដ៏​ស្រស់​ស្អាត​រូប​នេះ បាន​ទទួល​ត្រឹម​តែ​មេដាយ​ប្រាក់​ក៏ដោយ ប៉ុន្តែ​​កញ្ញា​ត្រូវ​បាន​ទទួល​បាន​ចំណាប់​អារម្មណ៍​ និង​ប្រជាប្រិយភាព​គួរ​ឲ្យ​កត់​សម្គាល់​ពី​សំណាក់​អ្នកសារព័ត៌មាន​អន្តរជាតិ​ និង​​ទស្សនិកជន​ដែល​ចូលរួម​ទស្សនា​ការ​ប្រកួត​ ដោយ​សារ​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​កញ្ញា។

គួរ​​បញ្ជាក់​ថា​ កាល​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី ថិប កាសាន់​ដ្រេនីកូល បាន​ទទួល​មេដាយ​សំរឹទ្ធ​ផង​ដែរ។

ប្រភព៖ MoEYS Cambodia