ខាន់ ចេសា និយាយទាំងអួលដើមកទៅកាន់អ្នកគាំទ្រនិងអ្នកគុណរបស់នាងបន្ទាប់ពីឈ្នះមេដាយមាសថា ៖ ខ្ញុំសូមអរគុណណាស់ចំពោះគ្រួសារ ដែលបានគាំទ្រ ខ្ញុំរីករាយដែលអាចធ្វើឲ្យប៉ាម៉ាក់មាន មោទនភាព ខ្ញុំនឹងព្យាយាមធ្វើគ្រប់យ៉ាងឲ្យអស់ពីសមត្ថភាព ដើម្បីលោកទាំងពីរមានមោទនភាព ហើយក៏ ដើម្បីឲ្យប្រជាជនកម្ពុជាមានមោទនភាពដែរ សូមអរគុណ។ ខ្ញុំស្រលាញ់ប៉ា ។

ខាន់ ភីធ័រ (ប៉ា) ៖ សួស្តី, ជេសា! អបអរសាទរកូនស្រី! ប៉ាស្រឡាញ់កូន! ម៉ាក់ប៉ាស្រឡាញ់កូនខ្លាំងណាស់។ យើងមានមោទនភាពលើកូនណាស់។ កូនគឺជាមនុស្សដ៏អស្ចារ្យម្នាក់ដែលប៉ាស្គាល់។ កូនអាចសម្រេចវាបាន ព្រោះតែកូនខំប្រឹងខ្លាំងបំផុត គ្មានអ្វីអាចរារាំងកូនបានទេ ប៉ាពិតជាមានមោទនភាពចំពោះកូនណាស់ ហើយប៉ាចង់ឲ្យកូនដឹងថា...យើងរំភើបនឹងភាពជោគជ័យរបស់កូនណាស់ ហើយសូមកូនសប្បាយរីករាយតាមសម្រួលចុះ កូនសក្កិសមនឹងទទួលបានវា ប៉ាស្រឡាញ់...ស្រឡាញ់កូនខ្លាំងណាស់...បាយ! ៕ សូមទស្សនាវិដេអូខាងក្រោម៖






