លោកវិល្លាម ថា មុននឹងវាយខ្នោះម្តេចមិនរកភស្តុតាងសិន បើឆែកទៅឃើញភស្តុតាងមានមែន ចាំបញ្ជូនគាត់ទៅប៉ុស្តិ៍ មិនមែនបញ្ជូនទៅប៉ុស្តិ៍រួចទើបបង្ហាញភស្តុតាងនោះទេ...
ស៊ីហៀង
-

ប្រធានគណបក្សខ្មែរក្រោក លោក វិល្លាម ដែលពុកម៉ែបានស្គាល់ តាមរយៈការចុះជួយរកយុត្តិធម៏ រឿងដីធ្លីជាច្រើ​ន ដោយជនមានអំណាចមួយចំនួន បានប្រើអំណាចខុសច្បាប់ ទៅបំពារបំពានលើដីធ្លីរបស់ប្រជាពលរដ្ឋនោះទេ។ ម្យ៉ាងទៀតរឿងនៅក្នុងសង្គម លោកក៏តែងតែបង្ហាញមតិតាមរយៈហ្វេសប៊ុកជាច្រើន និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនផងដែរ។

ដោយឡែកក្រោយពីបានឃើញហេតុការណ៍ប៉ូលីសវាយខ្នោះប្រជាពលរដ្ឋ នៅក្នុងការ៉ាស់សាំង នោះ លោកក៏បានលើកឡើងថា "ខ្ញុំគាំទ្រពេញទំហឹងចំពោះយុទ្ធនាការបង្ក្រាបគ្រឿ ងញៀ នកន្លងមក តែករណីនេះ ខ្ញុំបានពិនិត្យឃេីញថាសមត្ថកិច្ចអនុវត្តន៍ច្បាប់បំពេញភារកិច្ចរបស់ខ្លួនមានភាពចន្លោះប្រហោង

១ ៖ ការចុះឃាត់ខ្លួនក្នុងបទល្មេីសជាក់ស្ដែង គឺគួរឆែកឆេរកវត្ថុតាងសិន បេីសិនករណីនេះជនសង្ស័យមិនឋិតក្នុងសកម្មភាពភ្លាមៗ ដែលគេស្រែកឆោឡោ ឬជនរងគ្រោះចង្អុលចំមុខ បេីឆែកឃេីញថាពិតជាមានវត្ថុតាងល្មេីសមែនសឹមឃាត់ខ្លួនកសាងរបាយការណ៍ បញ្ជូនទៅតុលាការ

២ ៖ ក្នុងករណីជននេះ មានរងការចង្អុលបង្ហាញថាពាក់ព័ន្ធឬមានបណ្ដឹងថាមានជាប់ពាក់ព័ន្ធករណីគ្រឿ ងញៀ ន គួរអញ្ជេីញគេទៅសាកសួរ ស្រាវជ្រាវ នឹងស្វែងរកភស្តុតាង

មិនមែនទៅដល់វាយខ្នោះគេគ្រឹប អត់ទាន់រកភស្តុតាងផង មិនដឹងខុសអីផង ស្រាប់តែបញ្ជូនដល់ការិយាល័យ បង្ហាញថាមានគ្រឿ ងញៀ ន៧កញ្ចប់

ចុះបេីមានគ្រឿ ងញៀ នម្ដេចមិនឆែករកភស្តុតាងមុនចាប់ ?

ក្នុងនាមខ្ញុំជាមន្ត្រីតាមដានការអនុវត្តន៍ច្បាប់ ខ្ញុំសង្ឃឹមថា អាជ្ញាធរគ្រប់ជាន់ថ្នាក់នឹងអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួនស្របតាមច្បាប់ជាធរមាន ចៀសវាងរងការចោទប្រកាន់ពីមហាជន នឹងធ្វេីអោយការជឿជាក់របស់មហាជនកាន់តែស្រុតចុះ នាំអោយអង្គភាពរបស់រដ្ឋ បាត់បង់កិត្តិយស។

យ៉ាងណាមិញខ្ញុំគាំទ្រលេីកទឹកចិត្ត ចំពោះយុទ្ធនាការបោសសម្អាតគ្រឿ ងញៀ នតាមយុទ្ធសាស្ត្រភ្លៀងរលឹមនេះ។ អោយតែជាយុទ្ធនាការដែលសមត្ថកិច្ចយេីងអនុវត្តន៍បានត្រឹមត្រូវស្របតាមនីតិវិធីច្បាប់យ៉ាងណាមិញប្រសិនជានៅតែឃេីញថាករណីមានកំហុសដដែលៗមិនព្រមកែប្រែ នោះមន្ត្រីតាមដានការអនុវត្តន៍ច្បាប់គេមានសមត្ថកិច្ចនឹងចាត់វិធានការលេីអស់លោកដែលជាមន្ត្រីពាក់ព័ន្ធវិញម្ដង ៕

ប្រភព៖ William Guang