យុគសម័យកាន់តែទំនើប ការប្រើប្រាស់ឧបករណ៍ ក៏កាន់តែទាន់សម័យ ជាពិសេសគឺការប្រើប្រាស់គ្រឿង អេឡិចត្រូនិក ឬ ភាសាបច្ចេកទេសគេនិយមហៅថា e-Commerce កាន់តែមានភាពជឿនលឿនឡើង ធ្វើឲ្យបងប្អូនមហាជន មិនថាអ្នកមាន ឬ អ្នកក្រ គឺមានទូរស័ព្ទដៃ ប្រភេទ Smart Phone សឹងគ្រប់ដៃទៅហើយ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺវិស័យលក់តាមអនឡាន ក៏កាន់តែមានច្រើន ជាហេតុបងប្អូន មិនថាអតិថិជន ឬ អ្នកលក់នោះទេគឺមានភាពងាយស្រួលយ៉ាងខ្លាំង។
បើផ្នែកទៅលើអ្នកជំនាញលើវិស័យអេឡិចត្រូនិច បានបញ្ជាក់ថា e-Commerce គឺសំដៅទៅលើការទិញឥវ៉ាន់លើអនឡាញ ដែលប្រតិបត្តិការស្ទើរតែទាំងស្រុង នៅលើប្រព័ន្ធអ៊ីនធឺណេត ដោយអ្នកទិញចាំតែទទួលយកឥវ៉ាន់នៅផ្ទះជាការស្រេច ពោលគឺអតិថិជន ធ្វើការបញ្ជារទិញនៅលើផ្លេតហ្វមណាមួយ អាចជា App ឬវេបសាយហើយទូរទាត់លុយតាមអនឡាញនិងមានប្រព័ន្ធដឹកជញ្ចូនជូនភ្ញៀវមួយកំផ្លេ។
យ៉ាងណាក៏ដោយការលក់ដូរលើបណ្តាញសង្គមហ្វេសប៊ុក ( Facebook) កំពុងតែមានសន្ទុះយ៉ាងខ្លាំង ខណៈពេលដែលកម្ពុជាមានការកើនឡើងយ៉ាងកំហុកដល់ទៅ៨.១លាននាក់ ដោយស្មាតហ្វូន (Smart Phone) មានតួនាទីយ៉ាងសំខាន់ក្នុងវិស័យលក់ដូរ នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ដោយសារតែ Smart Phone មានតួនាទីសំខាន់បែបនេះ ទើបក្រុមហ៊ុន Oppo បានបញ្ចេញ Smart phone ដែលមានគុណភាពល្អ ជូនអតិថិជន រីឯតំលៃវិញសមរម្យ។
ស្មាតហ្វូន (Smart Phone) ដែលជាទូរស័ព្ទដៃទំនើបនោះ ទើបក្រុមហ៊ុន Oppo មានលក្ខណៈពិសេសគ្រប់យ៉ាង ដើម្បីផ្តល់ជូនអតិថិជន របស់ខ្លួន ឲ្យបានកាន់ប្រើគ្រប់គ្នា។ ដោយឡែក ស្មាតហ្វូន (Smart Phone) ស៊េរីថ្មីដែលមានឈ្មោះថា Oppo Reno 10X Zoom 12GB Edition សុទ្ធតែជាគោលដៅក្នុងការប្រើប្រាស់សម្រាប់លក់ដូរតាមអនឡាញ ដោយសារវាមានរ៉េមធំដល់ទៅ ១២ ជីហ្កាបៃ និងទំហំផ្ទុកដល់ ១២៨ ជីហ្កាបៃ និងកាមេរ៉ាធំរហូតដល់ ៤៨ មេហ្កាភិចស៊ែល ។
បើយោងតាមរបាយការណ៍ ពី We Are Social បញ្ជាក់ថា ចំពោះអតិថិជន ដែលប្រើប្រាស់ប្រព័ន្ធ អ៊ីនធឺណេត 3G និង 4G នៅកម្ពុជាកាន់តែមានភាពងាយស្រួល កើតឡើងដល់៦០ភាគរយ ដែលជាមូលហេតុធ្វើឲ្យលោកអ្នក ដែលជាអ្នកលក់ដូរតាមអនឡាន កាន់តែមានសន្ទុះខ្លាំងទ្វេរដង។
សម្រាប់អ្នកដែលចូលចិត្តឡាយលក់ផលិតផល គឺទទួលបានបទពិសោធន៍ល្អជាងមុន ដោយមិនមានបញ្ហារអាក់រអួលក្នុងការទិញ ដោយសារល្បឿនស្មាតហ្វូនរបស់គាត់កាន់តែលឿនជាងមុន ជាមួយស្មានហ្វូនគុណភាពខ្ពស់ OPPO Reno 10x Zoom រ៉េម 12GB បានសម្រួលដល់ប្រតិបត្តិការអាជីវកម្មទាំងអ្នកលក់ ទាំងអ្នកទិញ។
ការដាក់លក់នៅលើផ្លេតហ្វមវិញ រូបភាពដែលផលិតចេញពីស្មាតហ្វូនកំពូលៗមានគុណភាពខ្ពស់ OPPO Reno 10x Zoom 12GB បានធ្វើឱ្យអ្នកលក់ជាច្រើនចាប់ផ្ដើមហ៊ានរៀនថតដោយខ្លួនឯងខ្លះៗ ហើយរូបភាពដែលផលិតឡើងដោយពួកគាត់ទាំងនោះ មានគុណភាពមិនចាញ់ការថតដោយអ្នកជំនាញអាជីពប្រើប្រាស់កាមេរ៉ាធំប៉ុន្មាននោះទេ។
សញ្ញាណមួយទៀតដែលបង្ហាញថាវិស័យ e-Commerce ខ្មែរកំពុងដើរទៅមុខនោះ គឺ App ច្រើនសម្បូរបែបកកើតឡើងដូចជា nham24 phzar និង bloc ជាដើម ដែលអ្នកប្រើប្រាស់សុទ្ធតែអាចធ្វើការទិញដូរនិងទូរទាត់លុយអនឡាញបាន ហើយក្រុមហ៊ុនទាំងនោះសុទ្ធតែមានប្រព័ន្ធដឹកជញ្ចូនមួយកំផ្លេស្របតាមលក្ខខណ្ឌជាក្រុមហ៊ុន e-Commerce ពិតប្រាកដមែន៕