ដូចដែលបងប្អូនបានជ្រាបហើយថា នៅកាលពីពេលថ្មីៗនេះ មានជនបរទេសម្នាក់ បានបង្ហោះវិដេអូមួយ ក្រោយពីគេបានមកដើរលេង នៅតាមបណ្តាប្រទេសនានា ស្រាប់តែមកដល់ប្រទេសកម្ពុជា បែរជាប្រើពាក្យសំដីមិនសមរម្យ មើលងាយ ទើបធ្វើឲ្យប្រជាជននៅក្នុងប្រទេសកម្ពុជាមិនពេញចិត្តយ៉ាងខ្លាំងចំពោះជនបរទេសម្នាក់នេះ។

ខណៈពេលនោះ ក៏មានជនបរទេសម្នាក់ ដែលមានឈ្មោះថា Uriah Lyford បានធ្វើការលើកឡើងឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖បរទេសចេញវីដេអូមើលងាយនិយាយបង្កាច់បង្ខូចកិត្តិយសនៃប្រទេសកម្ពុជាដោយសារនារីខ្មែរមិនងាយបោកប្រាស់ដូចនារីផ្សេង
1) សូមសរសើរនារីខ្មែរដែលអត់បានចេញល្បិចរបស់គាត់ ?????
2) សូមអំពាវនាវដល់មន្ត្រីរាជការចាត់វិធានការជាមួយនឹងបុគ្គលម្នាក់នេះ ??♂️
3) សូមបន្តក្នុងការអនុញ្ញាតឱ្យមានសេរីភាពក្នុងនិយាយតែបើយើងនិយាយអ្វីមួយដែលខុសច្បាប់គឺប្ដឹងបាន ??
(បើសិនជាម្ចាស់ផ្ទះសំណាក់ឬសណ្ឋាគារដែលគាត់បានស្នាក់នៅចងចាំមុខគាត់សូមទាក់ទងប៉ូលីសដូច្នេះអាចស៊ើបអង្កេតបានសូមអរគុណ?)។

ភ្លាមៗនោះតារាចម្រៀងដ៏មានប្រជាប្រិយភាព លោក ណុប បាយ៉ារិទ្ធ បានបង្ហោះសារថា "នារីខ្មែរមិនមែនចេះតែងាយបោកបានស្រួលៗតែលោក មុននឹងមើលងាយស្រ្តីខ្មែរ សូមចំណាយពេលទៅសិក្សារពីប្រវត្តិរបស់កំពូលស្រ្តីខ្មែរគ្រប់ជំនាន់ជាមុនសិន ។
ត្រូវដឹងថាតាំងពីសម័យកកើតទឹកដីខ្មែរដំបូងបង្អស់ បន្តរមកពីមួយជំនាន់ទៅមួយជំនាន់ រហូតមកដល់បច្ចុប្បន្ន ស្រីខ្មែរគឺនៅតែជាកំពូលស្ត្រីដែលខ្លាំងក្នុងប្រវត្តិសាស្រ្តក្នុងការដឹកនាំ ទោះជាកំលាំងកាយមិនខ្លាំងក្លា តែកំលាំងប្រាជ្ញាគឺពិតជាគួរអោយស្ងើចសរសើរ ។ អ្នកមិនចង់មកខ្មែរព្រោះស្រ្តីខ្មែរពិបាកនិងបោកប្រាស់ ត្រូវព្រោះស្ត្រីខ្មែរបច្ចុប្បន្ន មានការសិក្សាខ្ពង់ខ្ពស់ ចេះដឹងជ្រៅជ្រះ ហើយខ្លះទៀតគាត់ពូកែរជាងបុរសផង ម្យ៉ាងប្រទេសកម្ពុជាមិនមែនជាប្រទេសទេសចរណ៍ផ្លូវភេ ទសម្រាប់អ្នកឯងទេ ។
ដើម្បីលើកស្ទួយកិត្តិយសដល់ស្ត្រីខ្មែរគ្រប់រូប ទូរទាំងប្រទេស សូមក្រសួងពាក់ព័ន្ធមេត្តាជួយពិនិត្យមើលនូវទង្វើរនិងរាល់ពាក្យសម្តីដ៍ថោកទាបប្រមាថដល់កិត្តិយសស្ត្រីខ្មែររបស់ជនបរទេសរូបនោះផង ??????
អរគុណដល់ជនបរទេសមួយរូបដែលគាត់ស្រលាញ់ខ្មែរ ចេះនិយាយភាសារខ្មែរ ផ្តល់តម្លៃដល់ស្រ្តីខ្មែរ និងចេញមុខការពារកិត្តយសស្ត្រីខ្មែរ??????"។













មានវិដេអូ៖
ប្រភព៖ Bayyareth Nop